វីរបុរស Man Utd ទាយថា Arsenal ឈ្នះ PSG
13-May-2026

វីរបុរសក្រុម Manchester United លោក Rio Ferdinand បានទស្សន៍ទាយយ៉ាងមុតមាំមុន ថាក្រុម Arsenal នឹងឈ្នះ PSG ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅរាត្រីថ្ងៃសៅរ៍ ទី៣០ ខែឧសភា។ ការទស្សន៍ទាយរបស់គាត់ស្របគ្នាទៅនឹងការព្យាករណ៍របស់ Opta’s Supercomputer ផងដែរ។ Opta បានបង្ហាញលទ្ធផលថា ក្រុម Arsenal មានឱកាសឈ្នះ៥៥,៧៦ លើកពានរង្វាន់ ខណៈដែលឱកាសរបស់ PSG ក្នុងការការពារតំណែងជើងឯករបស់ពួកគេដោយជោគជ័យគឺ៤៤,២៤%។

អតីតកីឡាករអន្តរជាតិអង់គ្លេសលោក Rio Ferdinand បានគាំទ្រក្រុម Arsenal ឈ្នះពានរង្វាន់ UEFA Champions League ឆ្នាំនេះ។ ថ្លែងនៅក្នុងកម្មវិធី Rio Ferdinand Presents វីរបុរសUnited បានពន្យល់ថាក្រុម Paris Saint-Germain នឹងចាញ់ដោយសារតែរបៀបលេងរបស់ក្រុមកាំភ្លើងធំ។ Ferdinand ជឿជាក់ថាក្រុមជើងឯក Ligue 1 គឺជាក្រុមដែលល្អជាង ប៉ុន្តែមានចំណុចខ្វះខាត។ គាត់បាននិយាយថា៖ «ខ្ញុំបាននិយាយថាក្រុម Arsenal នឹងឈ្នះ Premier League ឆ្នាំនេះហើយឥឡូវនេះខ្ញុំគិតថាក្រុម Arsenal នឹងឈ្នះ UEFA Champions League ថែមទៀត។

លោកបន្តពន្យល់ថា៖ Paris Saint-Germain គឺជាក្រុមល្អបំផុត ១០០ ភាគរយ។ ពួកគេមានទំរង់លេងល្អបំផុតនៅលើភពផែនដី ហើយអ្នកចាត់ការរបស់ពួកគេក៏ល្អបំផុតផងដែរនៅពេលនេះ ប៉ុន្តែពួកគេមើលទៅមិនស្រួលពេកទេនៅពេលស៊ុតបញ្ចូលទី។សូម្បីតែ Bayern  ដែលមិនសូវពូកែស៊ុតបញ្ចូលទី ក៏ពួកគេមើលទៅមិនស្រួលដែរ ហើយខ្ញុំបានឃើញវាច្រើនដងហើយនៅរដូវកាលនេះ។ អតីតខ្សែការពាររូបនេះបាននិយាយថា Arsenal នៅតែជាក្រុមមួយក្នុងចំណោមក្រុមល្អបំផុតនៅក្នុង Premier League៕