FIFA កំពុងរៀបចំកញ្ចប់ថវិកាទូទាត់ទ្រង់ទ្រាយធំសម្រាប់ក្លឹបដែលមានកីឡាកររបស់ពួកគេលេងតំណាងឱ្យក្រុមជម្រើសជាតិនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦។ លោក Melchor Ruiz បានឲ្យដឹងថាកីឡាករម្នាក់ៗរបស់ក្លិបនីមួយៗ នឹងទទួលបានប្រាក់ជាង១០០០០ដុល្លារក្នុងមួយថ្ងៃក្នុងអំឡុងពេលនៃការប្រកួត។

ការទូទាត់ត្រូវអនុវត្តមិនត្រឹមតែចំពោះកីឡាករដែលមានកិច្ចសន្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះ កីឡាករបាល់ទាត់កំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ។ ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នឹងត្រូវធ្វើឡើងនៅទូទាំងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដោយមានរយៈពេល៣៨ ថ្ងៃចាប់ពីថ្ងៃទី១១ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា៕
