Manchester City បានបញ្ជាក់ថា៖ ខ្សែការពារ John Stones នឹងចាកចេញពីក្លិបនៅចុងបញ្ចប់រដូវកាលនេះក្នុងនាមជាកីឡាករឥតគិតថ្លៃ។ ខ្សែការពារកណ្តាលរូបនេះនឹងចាកចេញពីកីឡដ្ឋាន Etihad បន្ទាប់ពីចំណាយពេល ១០ ឆ្នាំរូបនេះបង្ហាញខ្លួនបានចំនួន ២៩៣ លើក និងបានជួយក្រុមឈ្នះពានរង្វាន់ធំៗចំនួន ១៩ ដង។ នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលេីទំព័រ Instagram របស់គេបាននិយាយថា៖ Man City នឹងក្លាយជាផ្ទះរបស់ខ្ញុំពេញមួយជីវិត។

អតីតកីឡាករ Everton រូបនេះបាននិយាយថា៖ ខ្ញុំបានមកតាំងពីក្មេង ហើយឥឡូវនេះចាកចេញក្នុងនាមជាបុរស – ក្លាយជាឪពុក ជាស្វាមី។ខ្ញុំបានរស់នៅក្នុងក្តីស្រមៃរបស់ខ្ញុំទាំងអស់ ហើយបានលើកយកអ្វីៗទាំងអស់ដែលខ្ញុំមកទីនេះដើម្បីសម្រេចបាន។ សេចក្តីថ្លែងការណ៍របស់ក្លិបបាននិយាយថា៖ ក្លិប និងអ្នកគាំទ្រទាំងអស់របស់យើងនឹងចំណាយពេលដើម្បីផ្តល់ការគោរព និងលាគ្នាដ៏សមរម្យដល់កីឡាករដ៏អស្ចារ្យរបស់ City នៅចុងបញ្ចប់នៃរដូវកាល។ រដូវកាលនេះ Stones បានខកខានពេលវេលាជាច្រើនដោយសាររបួស គឺបង្ហាញខ្លួនត្រឹមតែ១៦ ប្រកួតប៉ុណ្ណោះគ្រប់ការប្រកួតទាំងអស់៕