Yamal អស់ឱកាសលេងឲ្យក្លិប Barca
24-April-2026

Lamine Yamal នឹងខកខានចូលទីលានប្រយុទ្ធសម្រាប់ការប្រកួតដែលនៅសេសសលក្នុងរដូវកាលនេះជាមួយក្លិប Barcelona ដោយសាររបួសជើង ប៉ុន្តែរូបគេអាចចូលលេងឱ្យអេស្ប៉ាញនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបាន។ Barcelona បាននិយាយថា Yamal អាយុ១៨ ឆ្នាំនឹងខកខានការប្រកួត La Liga ចំនួនប្រាំមួយដែលនៅសល់ ខណៈដែលរូបគេកំពុងព្យាបាលរបួសសាច់ដុំនៅជើងឆ្វេងរបស់ខ្លួនដែលបានទទួលកាលពីថ្ងៃពុធ ស្របពេលកំពុងស៊ុតបាល់ប៉េណាល់ទីក្នុងជ័យជម្នះ ១-០ លើ Celta។

ក្លិបបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រូពេទ្យប្រចាំក្លឹប​បានរំពឹងទុកជាមុនថា Yamal នឹងអាចលេងបានសម្រាប់ World Cup។ Yamal បានក្លាយជាកីឡាករកំពូលម្នាក់របស់ពិភពលោកចាប់តាំងពីបង្ហាញខ្លួនលើកដំបូងឲ្យក្រុម Barcelona ក្នុងវ័យ១៥ឆ្នាំដែលបំបែកកំណត់ត្រា។ រូបគេបានជួយដឹកនាំក្រុមអេស្ប៉ាញឈ្នះជើងឯកអឺរ៉ុបឆ្នាំ២០២៤ ហើយវាគឺជាហេតុផលចម្បងមួយដែលធ្វើឲ្យក្រុមរបស់ Luis de la Fuente ស្ថិតក្នុងចំណោមក្រុមដែលមានប្រៀបជាងនៅរដូវក្តៅនេះ ដោយសារតែការបណ្តើរបាល់ ភាពច្នៃប្រឌិត និងសមត្ថភាពក្នុងការរកគ្រាប់បាល់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី Yamal ត្រូវបានគេសន្មត់ថានឹងបង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅ World Cup នៅរដូវក្តៅនេះ។ យុទ្ធនាការរបស់អេស្ប៉ាញចាប់ផ្តើមប្រឆាំងនឹង Cape Verde នៅថ្ងៃទី ១៥ ខែមិថុនា នៅទីក្រុង Atlanta៕

ប្រភព៖ AP