កីឡាករ Lamine Yamal ត្រូវបានជាប់ជាកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំរបស់ Laureus World Sportsperson នៅក្នុងកម្មវិធីប្រគល់រង្វាន់ Laureus World Sports Awards ឆ្នាំ២០២៦ ដែលបានប្រារព្ធឡើងនៅ Cibeles Palace ក្នុងទីក្រុងម៉ាឌ្រីដ។

ខ្សែបម្រើស្លាបរបស់ក្រុម Barcelona រូបនេះត្រូវបានទទួលស្គាល់ចំពោះទម្រង់លេងកេីនឡើងយ៉ាងឆាប់រហ័សរបស់គាត់នៅកម្រិតខ្ពស់បំផុត ដោយបានក្លាយជាកីឡាករវ័យក្មេងដ៏លេចធ្លោម្នាក់ក្នុងវិស័យបាល់ទាត់ពិភពលោកក្នុងរយៈពេលមួយឆ្នាំកន្លងមក។ Yamal បានឈ្នះពានរង្វាន់ European Championship ជាមួយអេស្ប៉ាញ ហើយបានជួយ Barca ឲ្យឈ្នះពានរង្វាន់ក្នុងស្រុកបីកាលពីរដូវកាលមុន។ ពានរង្វាន់ Laureus Awards គឺជាពានកិត្យានុភាពបំផុតមួយក្នុងវិស័យកីឡាសកល ផ្តល់កិត្តិយសដល់អត្តពលិកគ្រប់វិញ្ញាសាទាំងអស់សម្រាប់ការសម្តែងដ៏ល្អឥតខ្ចោះ និងសមិទ្ធផលថ្មីៗ៕
