FIFA បានដំឡើងតម្លៃសំបុត្រសម្រាប់វគ្គផ្តាច់ព្រ័ត្រ បាល់ទាត់ពិភពលោក World Cup រហូតដល់ ១០,៩៩០ ដុល្លារ ក្នុងអំឡុងពេលនៃការបើកការលក់ឡើងវិញកាលពីថ្ងៃពុធ បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះ Play off រកឃើញ ៤៨ ក្រុមសម្រាប់ការប្រកួតឆ្នាំនេះ។ កាលពីបើកលក់ដំបូង បន្ទាប់ពីការចាប់ឆ្នោតការប្រកួតក្នុងខែធ្នូ តម្លៃសំបុត្រវគ្គផ្តាច់ព្រ័តគឺត្រឹមតែ ៨,៦៨០ ដុល្លារ។ សំបុត្រប្រភេទទី ២ របស់ FIFA សម្រាប់ការប្រកួតថ្ងៃទី ១៩ ខែកក្កដានៅកីឡដ្ឋាន MetLife ក្នុងទីក្រុង East Rutherford រដ្ឋ New Jersey មានតម្លៃ ៧,៣៨០ ដុល្លារ កើនឡើងពី ៥,៥៧៥ ដុល្លារ និងប្រភេទទី ៣ មានតម្លៃ ៥,៧៨៥ ដុល្លារ កើនឡើង ៤,១៨៥ ដុល្លារ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់កំពុងប្រើប្រាស់ការកំណត់តម្លៃថាមវន្តសម្រាប់ការប្រកួត ដែលនឹងត្រូវលេងនៅក្នុងទីក្រុងចំនួន ១១ របស់សហរដ្ឋអាមេរិក បូករួមទាំងទីក្រុងចំនួន ៣ នៅម៉ិកស៊ិក និងទីក្រុងចំនួន ២ នៅកាណាដា។ មានតែកៅអីដែលមានតម្លៃខ្ពស់បំផុត ២៧៣៥ដុល្លារប៉ុណ្ណោះ មានដាក់លក់នៅពេលល្ងាចសម្រាប់ការប្រកួតបើកឆាករបស់ក្រុមអាមេរិកនៅថ្ងៃទី១២ ខែមិថុនា ទល់នឹងក្រុមប៉ារ៉ាហ្គាយ នៅឯកីឡដ្ឋាន SoFi ក្នុងទីក្រុង Inglewood រដ្ឋកាលីហ្វ័រញ៉ា ហើយតម្លៃមិនមានការផ្លាស់ប្តូរពីខែធ្នូទេ។ មិនមានសំបុត្រណាមួយត្រូវបានចុះបញ្ជីសម្រាប់ការប្រកួតរបស់ក្រុមអាមេរិកនៅថ្ងៃទី១៩ខែមិថុនា ទល់នឹងក្រុមអូស្ត្រាលី នៅ Seattle ឬការប្រកួតរបស់ពួកគេនៅថ្ងៃទី២៥ខែមិថុនា ទល់នឹងក្រុមទួរគី នៅ Inglewood នោះទេ៕
