សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានបញ្ជាក់ជាផ្លូវការថា ប្រទេសអាស៊ីចំនួនប្រាំមួយបានកក់សំបុត្រទៅប្រេស៊ីល ដើម្បីលេង FIFA Women’s World Cup ឆ្នាំ២០២៧ រួមមាន៖ អូស្ត្រាលី, ចិន, ជប៉ុន, កូរ៉េខាងជើង, ហ្វីលីពីន និងកូរ៉េខាងត្បូង ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ។

ជាមួយគ្នានោះដែរ ក្រុមពីរផ្សេងទៀតគឺ ចិនតៃប៉ិ និងអ៊ូសបេគីស្ថាន នៅតែមានឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ ប្រទេសទាំងពីរនឹងត្រូវប្រកួតប្រជែងក្នុងវគ្គ Playoff អន្តរទ្វីប ដើម្បីឈ្នះសំបុត្រចុងក្រោយដែលនៅសល់សម្រាប់ការប្រកួតជុំចុងក្រោយ។
សូមជម្រាប់ថា ព្រឹត្តិការណ៍ FIFA Women’s World Cup នឹងត្រូវធ្វើឡើងនៅប្រទេសប្រេស៊ីល ដោយមានក្រុមជម្រើសជាតិចំនួន ៣២ មកពីជុំវិញពិភពលោកចូលរួម ហើយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៧៕
