Messi ក្លាយជាកីឡាករទី ២ ក្នុងប្រវត្តិសាស្រ្ត
19-March-2026

កីឡាករអាហ្សង់ទីនដ៏ល្បីល្បាញ Lionel Messi សម្រេចបាននូវសមិទ្ធផលថ្មីមួយទៀតដោយការស៊ុតបញ្ចូលទីគ្រាប់បាល់ទី ៩០០ ក្នុងអំឡុងពេលប្រកួតពានរង្វាន់ CONCACAF Champions Cup ទល់នឹងក្រុម Nashville SC នៅកីឡដ្ឋាន Chase Stadium។ គ្រាប់បាល់មួយគ្រាប់នេះធ្វើឱ្យ Messi ក្លាយជាកីឡាករទី ២ ក្នុងប្រវត្តិសាស្ត្រកីឡាដែលសម្រេចបានគោលដៅគ្រាប់បាល់ទី ៩០០ សម្រាប់ក្លិប និងប្រទេស ចូលក្នុងបញ្ចីជាមួយគូប្រជែងយូរអង្វែងរបស់គេគឺ Cristiano Ronaldo។

គួរឱ្យកត់សម្គាល់ថា កីឡាករវ័យ ៣៨ ឆ្នាំរូបនេះបានឈានដល់គោលដៅនេះក្នុងការបង្ហាញខ្លួនតិចជាងកីឡាករឆ្នើមព័រទុយហ្គាល់ ដោយរក្សាបាននូវមធ្យមភាគគ្រាប់បាល់បញ្ចូលទីក្នុងមួយប្រកួតខ្ពស់ជាង។​  Messi បង្ហាញខ្លួនបាន ១១៤២ ស៊ុតបាន៩០០គ្រាប់និងជួយមិត្តរួមក្រុមបាន ៤០៧ដងខណៈRonaldo បង្ហាញខ្លួនបាន ១៣១២ ស៊ុតបាន ៩៦៥គ្រាប់និងជួយមិត្តរួមក្រុមបាន ២៦១ដង។

ចំនួនគ្រាប់បាល់ដ៏អស្ចារ្យរបស់Messi រួមមាន៖

១-៦៧២គ្រាប់សម្រាប់ក្រុម FC Barcelona។

២-១១៥ គ្រាប់សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។

៣-៨១ គ្រាប់សម្រាប់ក្រុម Inter Miami CF

៤-៣២ គ្រាប់សម្រាប់ក្រុម Paris Saint-Germain៕