Chelsea របូតគ្រាប់បាល់ច្រើនលំដាប់ទី៤ ក្នុងលីគកំពូលទាំង៥ នៅអឺរ៉ុប
19-March-2026

យោងតាមគេហទំព័រ ​​Transfermarkt.com  ចេញផ្សាយកាលពីថ្ងៃពុធទី១៨ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា​ក្រុមតោខៀវ Chelsea  របូតគ្រាប់បាល់ចំនួន ៣១ គ្រាប់គ្រប់ការប្រកួតទាំង ២០ ដងនៅឆ្នាំ ២០២៦ ដែលជាចំនួនគ្រាប់បាល់របូតខ្ពស់បំផុតទី ៣ ក្នុងចំណោមក្លឹបនៅក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុប។

ប្រភពដដែលខាងលើក៏បានបង្ហាញដែរថា ក្លិប Newcastle United ឈរលំដាប់ទី ១ របូតគ្រាប់បាល់ច្រីនជាងគេបំផុតក្នុងចំណោមក្លិបនៅក្នុងលីគកំពូលអឺរ៉ុបទាំង៥។ ពួកគេរបូតគ្រាប់បាល់ ៣៦ គ្រាប់ក្នុង២១ ប្រកួត នំាមុខក្លិបបាល់ទាត់អេស្ប៉ាញ Bilbao ដែលរបូត ៣២គ្រាប់ក្នុង ១៧ប្រកួត។  ក្លិបបាល់ទាត់ដែលរបូតគ្រាប់បាល់ច្រើនជាបន្តបន្ទាប់រួមមាន៖ Tottenham របូត ៣១ គ្រាប់ (១៦ប្រកួត), Wolfsburg ២៨ គ្រាប់ (១១ប្រកួត), Marseille ២៨គ្រាប់ (១៦),  ​Metz ២៧គ្រាប់ (១១ប្រកួត), Elche ២៧គ្រាប់ (១២ប្រកួត), Verona ២៦គ្រាប់ (១៣ប្រកួត) និងចុងក្រោយ Torino ២៦គ្រាប់ (១៤ប្រកួត)។

ក្រុម Chelsea បានរងការបរាជ័យយ៉ាងអាម៉ាស់ដោយលទ្ធផល ៣-០  ក្នុងផ្ទះរបស់ខ្លួនឯងក្រោមថ្វីជើងក្លិបបាល់ទាត់បារាំង Paris SG ក្នុងការប្រកួតពានរង្វាន់ Champions League ជើងទីពីរវគ្គ ១៦ ក្រុមចុងក្រោយ។ ការបរាជ័យនេះ ធ្វេីឲ្យក្រុមរបស់គេធ្លាក់ចេញពីការប្រកួតពានរង្វាន់ UEFA Champions League ដោយលទ្ធផលសរុបទាំងពីរជើង ៨-២ ឯណោះ៕