Max Dowman បំបែកកំណត់ត្រា EPL
16-March-2026

Max Dowman ខ្សែបម្រើស្លាបរបស់ក្រុម Arsenal ក្លាយជាអ្នករកគ្រាប់បាល់បញ្ចូលទីវ័យក្មេងបំផុតរបស់ Premier League ជាមួយនឹងគ្រាប់បាល់ដ៏អស្ចារ្យមួយគ្រាប់នៅចុងម៉ោងដែលបានជួយឲ្យក្រុមរបស់គេយកឈ្នះ Everton ដោយលទ្ធផល ២-០ កាលពីថ្ងៃសៅរ៍។

Dowman គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់របស់អង់គ្លេស ដែលមានអាយុត្រឹមតែ១៦ឆ្នាំ៧៣ថ្ងៃគិតត្រឹមថ្ងៃដែលស៊ុតបញ្ចូលទីលើកដំបូងបំបែកកំណត់ត្រា អតីតកីឡាករ Everton គឺ James Vaughan ដែលមានអាយុ ១៦ ឆ្នាំ ២៧០ ថ្ងៃនៅពេលដែលស៊ុតបញ្ចូលទីទល់នឹង Crystal Palace ក្នុងឆ្នាំ២០០៥។ កាលពីខែវិច្ឆិកា Dowman ក៏បានក្លាយជាកីឡាករក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ Champions League នៅអាយុ១៥ ឆ្នាំ៣០៨ ថ្ងៃ នៅពេលដែលបានចូលលេងជាកីឡាករបម្រុងនៅតង់ទីពីរទល់នឹង Slavia Prague។ គេទេីបតែបង្ហាញវត្តមាននៅ Premier League លើកទីបី បន្ទាប់ពីការបង្ហាញខ្លួនជាកីឡាករបម្រុងពីរលើកមុននៅដើមរដូវកាល។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករវ័យក្មេងបំផុតដែលស៊ុតបញ្ចូលទីនៅ Premier League

១-Max Dowman: អាយុ១៦ ឆ្នាំ ៧៣ ថ្ងៃ (សម្រាប់ក្រុម Arsenal ទល់នឹង Everton ក្នុងឆ្នាំ ២០២៦)។

២- James Vaughan: អាយុ ១៦ ឆ្នាំ ២៧០ ថ្ងៃ (សម្រាប់ក្រុម Everton ទល់នឹង Crystal Palace ក្នុងឆ្នាំ ២០០៥)។

៣- James Milner: អាយុ១៦ ឆ្នាំ៣៥៦ ថ្ងៃ (សម្រាប់ក្រុម Leeds ទល់នឹង Sunderland ក្នុងឆ្នាំ ២០០២)។

៤- Wayne Rooney: អាយុ១៦ ឆ្នាំ ៣៦០ ថ្ងៃ (សម្រាប់ក្រុម Everton ទល់នឹង Arsenal ក្នុងឆ្នាំ២០០២)។

៥- Rio Ngumoha: អាយុ១៦ឆ្នាំ៣៦១ ថ្ងៃ (សម្រាប់ក្រុម Liverpool ទល់នឹង Newcastle ក្នុងឆ្នាំ២០២៥)៕