Yamal ក្លាយជាកំពូលកីឡាករអូសបាល់ឆ្លងកាត់ឧបសគ្គ
10-March-2026

Lamine Yamal បាន​ឈរកំពូលតារាងជាកីឡាករដែលពូកែអូស ឬបណ្តេីបាល់ឆ្លងកាត់គូប្រកួតបានល្អបំផុតនៅក្នុង​លីគ​កំពូល​ទាំង ៧ របស់អឺរ៉ុបសម្រាប់​រដូវ​កាល​នេះ។ ខ្សែប្រយុទ្ធរបស់ក្លិបអ្នកមានបុណ្យ Barcelona អូសបាល់ឆ្លងកាត់ឧបសគ្គបានចំនួន១៣៩ដងនាំមុខ ខ្សែ​ប្រយុទ្ធ​ជនជាតិ​តួកគី Yildiz របស់​ក្រុម Juventus ស្ថិត​នៅ​លេខ២ដោយ​មាន ១២៣ ដង​ក្នុង​ការ​បង្ហាញ​ខ្លួន ២៧ លើក​ក្នុង​ក្របខ័ណ្ឌ Serie A។

Vinicius Jr. ​ខ្សែ​បម្រើ​ស្លាប​ឆ្វេង​របស់​ក្រុម Real Madrid បាន​រួម​ចំណែក​ក្នុង​ការ​អូស​បាល់​ដោយ​ជោគជ័យចំនួន១០៧ ដង​រហូត​មក​ដល់​ពេល​នេះ​ក្នុង​ការ​ប្រកួត​លីគចំនួន ២៦ លើក​។ កីឡាករដែល​អូស​បាល់​បានល្អ​ផ្សេង​ទៀត​​រួម​មាន​ខ្សែ​បម្រើ​ស្លាប Saka របស់ Arsenal នៅ​លេខ ៥(១០៤) និង​ខ្សែ​ប្រយុទ្ធ​បែលហ្ស៊ិក Doku របស់ Manchester City នៅ​លេខ ៦ (១០២)។ ខ្សែ​បម្រើ​ស្លាប Olise របស់ Bayern ស្ថិត​នៅ​លេខ១០ដោយ​មាន ៩៤ដង៕