ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្វាគមន៍ក្រុមជើងឯក MLS Cup គឺក្រុម Inter Miami នៅក្នុងសេតវិមាន។ ក្នុងឱកាសនោះដែរ Lionel Messi បានប្រគល់បាល់ទាត់ពណ៌ផ្កាឈូកដ៏មានតម្លៃមួយដល់ប្រធានាធិបតី Donald Trump ដែលលោកបានផ្តល់កិត្តិយសដល់ក្រុម Inter Miami ចូលសម្តែងគួរសម បន្ទាប់ពីបានឈ្នះពានរង្វាន់ MLS Cup កាលពីឆ្នាំមុន។ បន្ថែមពីនេះទៀតក្លិបក៏បានជូនអាវ Inter Miami ដល់ប្រធានាធិបតីដែលមាននាមត្រកូលរបស់គាត់ និងលេខ ៤៧ នៅខាងក្រោយ។

នៅក្នុងពិធីនោះគេមិនបានឃីញវត្តមានរបស់សហម្ចាស់ក្លិប លោកDavid Beckham ចូលរួមកិច្ចប្រជុំនោះទេ។ បច្ចុប្បន្នលោកកំពុងជាមួយភរិយារបស់លោកគឺ លោកស្រី Victoria នៅក្នុងកម្មវិធីតាំងពិព័រណ៍របស់គាត់នៅ Paris Fashion Week។ ក្រុម Miami បានយកឈ្នះក្រុម Vancouver Whitecaps ក្នុងខែធ្នូ ដើម្បីឈ្នះពានរង្វាន់ Major League Soccer ហើយតារាឆ្នើមអាហ្សង់ទីនរូបនេះត្រូវបានគេដាក់ឈ្មោះថាជា MVP របស់លីគសម្រាប់រដូវកាលទីពីរជាប់ៗគ្នា៕
ប្រភព៖ AP