ម៉ាឡេស៊ីចាញ់ក្តីប្រឆាំងនឹង FIFA
06-March-2026

សមាគមបាល់ទាត់ម៉ាឡេស៊ី បានចាញ់បណ្តឹងឧទ្ធរណ៍របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី០៥ ខែមីនា ឆ្នាំ២០២៦ ប្រឆាំងនឹងសេចក្តីសម្រេចរបស់ FIFA ដែលខ្លួនបានក្លែងបន្លំប្រើឯកសារក្លែងក្លាយដើម្បីទទួលបានសញ្ជាតិកីឡាករដែលកើតនៅបរទេសសម្រាប់ក្រុមជម្រើសជាតិបុរស។ តុលាការអាជ្ញាកណ្តាលកីឡាហៅកាត់ថា CAS បាននិយាយថាចៅក្រមរបស់ខ្លួនបានបញ្ជាក់ពីការពិន័យជាប្រាក់ចំនួន៤៥ដុល្លារ សម្រាប់សមាគមបាល់ទាត់ FA និងការហាមឃាត់រយៈពេលមួយឆ្នាំសម្រាប់កីឡាករទាំងប្រាំពីរនាក់។ កីឡាករទាំងនោះត្រូវបានផ្តល់លិខិតឆ្លងដែនម៉ាឡេស៊ី និងត្រូវបានជ្រើសរើសសម្រាប់ជ័យជម្នះ ៤-០ លើវៀតណាមកាលពីខែមិថុនាឆ្នាំមុនក្នុងការប្រកួតជម្រុះសម្រាប់ពានរង្វាន់អាស៊ីឆ្នាំ២០២៧។ ជ័យជម្នះនោះគួរតែត្រូវបានលុបចោលដោយសហព័ន្ធបាល់ទាត់អាស៊ី។

តុលាការបាននិយាយថា គណៈកម្មការ CAS បានរកឃើញថាការបំពានច្បាប់នៃការក្លែងបន្លំឯកសារសិទ្ធិទទួលបានសញ្ជាតិ ត្រូវបានបង្កើតឡើង ហើយការហាមឃាត់ការប្រកួតរយៈពេល១២ ខែ គឺជាទណ្ឌកម្មសមហេតុផល និងសមាមាត្រសម្រាប់កីឡាករ។ ទោះជាយ៉ាងណាក៏ដោយ តុលាការបានបន្ធូរបន្ថយទណ្ឌកម្មរបស់ FIFA ដោយសម្រេចថាកីឡាករគួរតែត្រូវបានអនុញ្ញាតឱ្យហ្វឹកហាត់ និងចូលរួមក្នុងសកម្មភាពបាល់ទាត់នៅខាងក្រៅការប្រកួតថ្នាក់ជាតិ រហូតដល់ការហាមឃាត់របស់ពួកគេផុតកំណត់។

តុលាការបាននិយាយថា សហព័ន្ធបាល់ទាត់ម៉ាឡេស៊ីបានទទួលស្គាល់ «ចំណុចខ្វះខាតរបស់ស្ថាប័ន» របស់ខ្លួន «ហើយថាខ្លួនអាចទទួលខុសត្រូវក្នុងការរំលោភលើ» ច្បាប់វិន័យរបស់ FIFA នោះទេ៕

ប្រភព៖ AP