EPL គឺជាលីគបាល់ទាត់ល្អបំផុតលើពិភពលោក
28-February-2026

យោងតាមទិន្នន័យរបស់ Opta’S Power Ranking ចេញផ្សាយកាលពីថ្ងៃពុធទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា លីគបាល់ទាត់អង់គ្លេស Premier League ឈរនៅកំពូលតារាងលីគបាល់ទាត់ល្អបំផុតលើពីភពលោកសម្រាប់ឆ្នាំ២០២៦។ របាយការណ៍ខាងលើបង្ហាញថា លីគបាល់ទាត់អង់គ្លេស Premier League ឈរលំដាប់កំពូលតារាង ជាមួយនឹងពិន្ទុ ៩២,៦នាំមុខលីគបាល់ទាត់អាល្លឺម៉ង់ Bunlesliga ទទួលបានពិន្ទុ ៨៦,៧ ចំណាត់ថ្នាក់ទី ២ និងលីគបាល់ទាត់អេស្ប៉ាញ La Liga មានពិន្ទុ ៨៦,៥ចំណាត់ថ្នាក់ទី ៣។

ក្លិបកំពូលទាំង ១០ បន្ទាប់ពីក្លិបទាំង៣ខាងលើរួមមានៈ អ៊ីតាលីស៊េរី A បារាំង Ligue 1 អង់គ្លេសឆេមពានស៊ីប បែលហ្ស៊ិកប្រូលីគ អាហ្សង់ទីន  Liga Professional Argentina ,ព័រទុយហ្គាល់Portugal Primeira Liga និងប្រេស៊ីល  Brazilian Serie A។ ការវាយតម្លៃរបស់ Opta’S Power Ranking ដោយផ្អែកទៅលើកត្តាជាច្រើនដូចជាៈ លីគបាល់ទាត់ដែលរកលុយបានច្រើនបំផុត។លីគមានក្លឹបបាល់ទាត់ច្រើន។លីគបាល់ទាត់ដែលមានកីឡាករល្អបំផុត ឬលីគដែលមានវត្តមានប្រកួតពានរង្វាន់អឺរ៉ុបជាដេីម។

លីគកំពូលអង់គ្លេសបានក្លាយជាលីគល្អបំផុតនៅលើពិភពលោកដោយសារតែកីឡាករ និងក្លឹបដែលមានតម្លៃបំផុត។ កីឡាករដូចជា Erling Haaland, Mohamed Salah និង Bukayo Saka សុទ្ធតែលេងនៅប្រទេសអង់គ្លេស។ ក្លិបនៅប្រទេសអង់គ្លេសក៏បានគ្របដណ្ដប់លើទ្វីបអឺរ៉ុបថ្មីៗនេះផងដែរ ។ ក្នុងចំណោមអ្នកឈ្នះពានរង្វាន់ Champions League ទាំងប្រាំពីរចុងក្រោយមាន៣ក្រុមគឺរបស់អង់គ្លេស។ លីគនេះក៏មានភាពស៊ីជម្រៅផងដែរ ដោយកីឡាករដែលមានគុណភាពត្រូវបានរកឃើញនៅក្នុងក្រុមដែលមានចំណាត់ថ្នាក់ទាបជាងមួយចំនួន ក៏ដូចជាក្រុមល្អបំផុតផងដែរ។

លីគកំពូលអង់គ្លេសបានធ្វើឲ្យមានការភ្ញាក់ផ្អើលដ៏ខ្លាំងបំផុតផងដែរ នៅពេលដែល Leicester City ឈ្នះពានរង្វាន់ឆ្នាំ ២០១៥-១៦។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុង Manchester គឺជាទីក្រុងដែលបានឈ្នះពានរង្វាន់ច្រើនជាងគេ ដោយ Man City បានឈ្នះពានរង្វាន់ Premier League ចំនួនប្រាំបីដង និង Manchester United ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ដ៏ល្បីល្បាញ បានឈ្នះពានរង្វាន់ Premier League ចំនួន ១៣ ដង៕