Man United ប្រកាសប្រាក់ចំណេញ ខណៈដែលបំណុលកើនឡើង
27-February-2026

យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្លិបសម្រាប់រយៈពេលប្រាំមួយខែបញ្ចប់ត្រឹមថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៥ ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា ក្លិបទទួលបានប្រាក់ចំណេញជាង ៤៦ លានដុល្លារ បើប្រៀបធៀបទៅនឹងការខាតបង់ជាង ៥ លានដុល្លារក្នុងរយៈពេលប្រាំមួយខែដូចគ្នាកាលពីឆ្នាំមុន។ ការទទួលបានប្រាក់ចំណេញ ក៏ដោយសារវិធានការកាត់បន្ថយការចំណាយសកម្មសម្រាប់គ្រប់គ្រងក្លិបគឺការកាត់បន្ថយបុគ្គលិកមួយចំនួនដែលមិនចាំបាច់។

ទោះជាយ៉ាងណាក្តី ក្លិបក៏បានខ្ចីប្រាក់បន្ថែមចំនួន ៣៣ លានដុល្លារក្រោមឥណទានបើកចំហរបស់ខ្លួន ដែលឥឡូវនេះប្រាក់កម្ចីសរុបមានចំនួនជាង ៤០០ លានដុល្លារ។ ស្របពេលដែលក្លិបប្រកាសប្រាក់ចំណេញ បំណុលសរុបរបស់ក្លិបក៏បានកើនឡើងដល់ជាង ១,៧ ពាន់លានដុល្លារ។ ក្លិបនៅតែបន្តជំពាក់បំណុលដែលបណ្តាលមកពីការទិញដោយគ្រួសារ Glazer ដែលបច្ចុប្បន្នលើសពី ៦៧៨ លានដុល្លារ។ បំណុលដែលនៅសល់ពីចំនួនសរុបជាង ១ ពាន់លានដុល្លារភាគច្រើនទាក់ទងនឹងកាតព្វកិច្ចទាក់ទងនឹងការផ្ទេររបស់ក្លិប៕

ប្រភព៖ BBC