Hakimi ត្រូវប្រឈមមុខនឹងការកាត់ក្តីនៅតុលាការ
25-February-2026

ខ្សែការពារ Achraf Hakimi របស់ក្រុម Paris St-Germain បាននិយាយថា៖ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងការកាត់ក្តី បន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។ ស្ត្រីម្នាក់បានចោទប្រកាន់ប្រធានក្រុមម៉ារ៉ុកថាបានរំលោភនាងនៅផ្ទះរបស់គាត់ក្នុងរដ្ឋធានីបារាំងកាលពីឆ្នាំ២០២៣ នៅពេលដែលនាងមានអាយុ ២៣ ឆ្នាំ។ ជុំវិញនឹងការចោទប្រកាន់នេះ Hakimi បដិសេធ។ ការិយាល័យរដ្ឋអាជ្ញាសាធារណៈនៅ Nanterre ដែលជាតំបន់ជាយក្រុងភាគខាងលិចនៃទីក្រុងប៉ារីស បានចាប់ផ្តើមការស៊ើបអង្កេតបឋមនៅក្នុងខែមីនា ឆ្នាំ២០២៣។ កីឡាករ  Hakimi បានបង្ហោះនៅលើបណ្តាញ X ថា ការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈគឺគ្រប់គ្រាន់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការកាត់ក្តី។

នេះគឺអយុត្តិធម៌ចំពោះអ្នកគ្មានទោសដូចជារូបខ្ញុំ។ ខ្ញុំរង់ចាំការកាត់ក្តីនេះដោយស្ងប់ស្ងាត់ ដែលនឹងអនុញ្ញាតឱ្យការពិតលេចចេញជាសាធារណៈ។ ទោះជាយ៉ាងណាក្តីមិនទាន់មានកាលបរិច្ឆេទពិតប្រាកដសម្រាប់ការកាត់ក្តីនៅឡើយទេ។ មេធាវីរបស់លោក Hakimi បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកាត់ក្តីត្រូវបានបញ្ជាហើយយើងរង់ចាំការកាត់ក្តីនេះ ដើម្បីឱ្យយុត្តិធម៌អាចត្រូវបានផ្តល់ជូនជនរងគ្រោះ៕