មកស្គាល់ខ្សែប្រយុទ្ធលឿនបំផុតទាំង ១០ នៅក្នុង UCL
23-February-2026

យោងតាមទិន្នន័យចេញផ្សាយដោយ CIES Football Observatory កាលពីសប្តាហ៍មុនបង្ហាញថា៖ ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Real Madrid មានល្បឿនលឿនជាងគេបំផុតក្នុងចំណោមកីឡាករដែលមានល្បឿនលឿនបំផុតទាំង ១០ គឺ ៣៥,៦៧ គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្នុងការប្រកួតក្របខណ្ឌ UEFA Champions Leagu ក្នុងរដូវកាលនេះ (គិតដាច់ដោយឡែងតែខ្សែប្រយុទ្ធទេ)។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករ១០រូបដែលមានល្បឿនលឿនផុត ក្នុងរដូវកាលនេះ។

១- Kylian Mbappe ក្លិប Real Madrid មានល្បឿន ៣៥,៦៧គីឡូម៉ែត្រ/ម៉ោង។

២- Loïs Openda ក្លិបJuventus ​មានល្បឿន ៣៥,១៦គីឡូម៉ែត្រ/ម៉ោង។

៣- Hugo Ekitike ក្លិបLiverpool មានល្បឿន ៣៤,៩១គីឡូម៉ែត្រ/ម៉ោង ។

៤- Erling Haaland ក្លិប Manchester City មានល្បឿន ៣៤,៨៧គីឡូម៉ែត្រ/ម៉ោង។

៥- Christian Kofane ក្លិប Leverkusen មានល្បឿន ៣៤៨៤គីឡូម៉ែត្រ/ម៉ោង។

៦- Gonzalo García ក្លិប Real Madrid មានល្បឿន ៣៤,០៩គីឡូម៉ែត្រ/ម៉ោង។

៧- Luis Suarez ក្លិប Lisbon មានល្បឿន ៣៣,៩២ គីឡូម៉ែត្រ/ម៉ោង។

៨- Dusan Vlahovic ក្លិប Juventus មានល្បឿន ៣៣,៨៧គីឡូម៉ែត្រ/ម៉ោង។

៩- Andreas Helmersen ក្លិប Bodo Gilimt មានល្បឿន ៣៣.៨៣ គីឡូម៉ែត្រ/ម៉ោង។

១០- Randal Kolo Muani ក្លិប Tottenham មានល្បឿន ៣៣,៦០គីឡូម៉ែត្រ/ម៉ោង។