Nations League៖ សត្រូវចាស់ជួបគ្នាក្នុងពូលតែមួយ
13-February-2026

ក្រុមជើងឯកអឺរ៉ុប អេស្ប៉ាញ ត្រូវបានចាប់ឆ្នោតឱ្យស្ថិតនៅក្នុងពូលជាមួយក្រុមអង់គ្លេស និងក្រូអាស៊ី សម្រាប់ការប្រកួតពានរង្វាន់ Nations League។  អេស្ប៉ាញ និងអង់គ្លេស ស្ថិតនៅលំដាប់ទីមួយ និងទីបួន ក្នុងចំណាត់ថ្នាក់ FIFA ហើយបានប្រកួតគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៃ Euro ២០២៤ដែលអេស្ប៉ាញបានឈ្នះ។ ក្រូអាស៊ី គឺជាក្រុមដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងព្រឹត្តិការណ៍ World Cup ពីរលើកចុងក្រោយ។

ដំណាក់កាលចែកពូលនៃលីគ Nations League ឆ្នាំ២០២៦-២៧ នឹងចាប់ផ្តើមពីខែកញ្ញាដល់ខែវិច្ឆិកា។ ក្រុមកំពូលទាំងពីរនៅក្នុងពូល League A នឹងលេងក្នុងវគ្គ៨ក្រុមចុងក្រោយនៅខែមីនា ឆ្នាំ២០២៧ ខណៈដែលការប្រកួតផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅខែមិថុនា។

ខាងក្រោមនេះគឺជាការចាប់ឆ្នោតប្រកួតពានរង្វាន់ Nations League

League A

Group A1: បារាំង អ៊ីតាលី បែលហ្ស៊ិក និង តួកគី។

Group A2: អាល្លឺម៉ង់,​ហូឡង់,​ស៊ែប៊ីនិងក្រិក។

Group A3: អេស្ប៉ាញ,​ក្រូអាស៊ី,​អង់គ្លេស, ឆែក។

Group A4: ព័ទុយហ្គាល់,​ដាណឺម៉ាក,​ន័រវែសនិងវែល

League B

Group B1: ស្កុតឡែន, ស្វ៊ីស, ស្លូវេនី, និងម៉ាសេដ្វាន់

Group B2: ហុងគ្រី, អ៊ុយក្រែន,​ហ្ស៊កហ្ស៊ី, និងអៀរឡង់ខាងជើង។

Group B3: អ៊ីស្រាអ៊ែល,​អូទ្រីស,​អៀរឡង់,​និងកូសូវូ។

Group B4: ប៉ូឡូញ, បូស៊្នី, រ៉ូម៉ានីនិងស៊ុយអែត។

League C

Group C1: អាល់បានី, ហ្វាំងឡង់,​បេឡារុស, និងសាន់ម៉ារីណូ។

Group C2: ម៉ុងតេណេហ្គ្រោ, អាមេនី, សាយប្រឹស, ឡេតូ​នីឬ ហ្ស៊ីប្រាល់តា។

Group C3:កាក់ហ្សាស្ថាន,ស្លូវ៉ាគី,កោះហ្វារ៉ូនិង ម៉ុលដាវ៉ី។

Group C4: អ៊ីស្លង់, ប៊ុលហ្គារី,​អេស្តូនី,លុចសំបួឬម៉ាល់ត៌។

League D

Group D1: , ឡេតូ​នីឬ ហ្ស៊ីប្រាល់តា,លុចសំបួឬ ម៉ាល់ត៌ និង អង់ដូរ៉ា។

Group D2: លីទុយអានី, អាស៊ែបៃហ្សង់, លេសិនស្តាំង៕