James Milner ត្រៀមបំបែកកំណត់ត្រា EPL នៅសប្តាហ៍ក្រោយ
12-February-2026

បន្ទាប់ពីចូលក្នុងទីលានប្រកួនាទីទី ២២ ក្នុងជំនួបរវាង Brighton និង Aston Villa កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កីឡាករ James Milner បានតាមស្មើកំណត់ត្រា លោក Gareth Barry ដោយបង្ហាញខ្លួនបានចំនួន ៦៥៣ ប្រកួតនៅក្នុងក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស English Premier League។

Milner បានចូលលេងបាល់ទាត់អាយុ ១៦ ឆ្នាំជាមួយក្រុម YTS ដែលពេលនោះទទួលបានប្រាក់ឈ្នួលតែជាង ៨០ ដុល្លារក្នុងមួយសប្តាហ៍ មុននឹងបានចូលលេងក្នុងក្រុមឈុតធំ Leeds នៅឆ្នាំ ២០០២។ បុរស​វ័យ ៤០ ឆ្នាំ​រូបនេះដែល​ធ្លាប់​ឈ្នះ​ពាន Premier League ពីរ​លើក​ជាមួយ Manchester City និង​មួយ​លើក​ជាមួយ Liverpool ។

គ្រូបង្វឹកក្រុម Brighton លោក Fabian Huerzeler បាននិយាយថា៖ វាជាយប់ពិសេសមួយសម្រាប់ James។ វាមិនមែនជារឿងចៃដន្យទេដែលគាត់នៅតែអាចលេងបាននៅក្នុងក្របខណ្ឌ Premier League បាន។ វាជាការរីករាយក្នុងការធ្វើការជាមួយគេ និងមានគេនៅក្នុងក្រុមរបស់យើងក្នុងនាមជាកីឡាករ និងជាគំរូ។

ជាមួយគ្នានេះដែរ  Milner អាចបំបែកកំណត់ត្រានៃការបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League  ប្រសិនបើគេចូលលេងទល់នឹង Brentford នៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែក្លិប Brighton នៅសល់ការប្រកួត Premier League ចំនួន ១២ ទៀតនៅរដូវកាលនេះ មានន័យថាវាជៀសមិនរួចទេដែល Milner នឹងបំបែកកំណត់ត្រានេះក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ Reuters