យោងតាមរបាយការណ៍របស់ Transfermarkt ចេញផ្សាយកាលពីថ្ងៃអង្គារទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា Manchester City គឺជាក្លិបមួយដែលចំណាយលុយច្រើនជាងគេក្នុងការទិញដូរកីឡាករនៅក្នុងរដូវកាលដោះដូររដូវរងារនេះ ក្នុងចំណោមក្លិបបាល់ទាត់នៅក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុប។

City ឈរកំពូលតារាងដែលបានចំណាយលុយជាង១១២លានដុល្លារ ខណៈប្រមូលលុយមកវិញបានតែជាង ៤៤លានដុល្លារប៉ុណ្ណោះ។ ចំណែកឯ Crystal Palace ឈរនៅលំដាប់ទីពីរ ជាមួយនឹងការចំណាយជាង ១០៦ លានដុល្លារ។ City បានចំណាយលុយទិញកីឡាករ ២ នាក់គឺ Antoine Semenyo ពីក្លិប Bournemouth តម្លៃជាង៨៥ លានដុល្លារ និងកីឡាករ Marc Guehi ពី Crystal Palace តម្លៃជាង២៧ លានដុល្លារ។

ចំណែកឯចំណាត់ទី ៣-៤ ក៏គ្រប់គ្រងដោយក្លិបមកពី Premiere League ដែរ គឺ Tottenham ៦៤លានដុល្លារ និង West Ham ៦៣ លានដុល្លារ។
ក្លិបជាបន្តបន្ទាប់ពីលេខ៥ ដល់១០រួមមានៈ
៥- At Madrid ចំណាយ ៦៤លានដុល្លារ។
៦- Bournemouth ចំណាយ៤៩លានដុល្លារ។
៧- Lazio ចំណាយ៤២ លានដុល្លារ។
៨- Aston Villa ចំណាយ៣៩ លានដុល្លារ។
៩- Napoli ចំណាយជាង ៣៦លានដុល្លារ។
១០- Fulham ចំណាយ៣៦លានដុល្លារ៕