ក្លិបអង់គ្លេសនឹងប្រមូលលុយជាង ៦០០ លានដុល្លារពីប្រាក់រង្វាន់ UEFA
30-January-2026

ក្លិបបាល់ទាត់កំពូលៗរបស់អង់គ្លេសទាំង ៦ នឹងទទួលបានលុយកាន់តែច្រើនពីប្រាក់រង្វាន់ Champions League នៅរដូវកាលនេះ។ លោក Kieran Maguire អ្នកសិក្សាផ្នែកហិរញ្ញវត្ថុបាល់ទាត់ និងជាសហម្ចាស់ផ្ទះនៃកម្មវិធីផតខាស The Price of Football បានប្រាប់ AP កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមអង់គ្លេសទាំងប្រាំមួយដែលមានកៅអី ប្រកួតវគ្គបន្ត នឹងរកបានយ៉ាងហោចណាស់ ៦០០ លានដុល្លារពីប្រាក់រង្វាន់សរុប UEFA ។ ក្រុមដែលមានសិទ្ធិចូលរួមវគ្គ ១៦ ដោយផ្ទាល់ទាំងប្រាំរួមមាន៖ Arsenal, Liverpool, Tottenham, Chelsea និង Manchester City នឹងទទួលបានប្រាក់រង្វាន់បន្ថែមចំនួន២,៤លានដុល្លារ។

ប្រភពខាងលើដដែលបានឲ្យដឹងថា៖ ក្លិបនីមួយៗអាចរកប្រាក់ចំណូលបានជាង ១២០ លានដុល្លារយ៉ាងងាយស្រួល ហើយអ្នកដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងទទួលបានច្រើនជាងនេះ។ នេះមានន័យថាប្រទេសអង់គ្លេសអាចរកបានប្រាក់ជាងមួយដុល្លារក្នុងចំណោមប្រាំដុល្លារពីមូលនិធិរង្វាន់សរុបរបស់ UEFA ជាង៣ពាន់លានដុល្លារដែលស្ថាប័នបាល់ទាត់អឺរ៉ុបនឹងចែករំលែកក្នុងចំណោមក្លិបចំនួន៣៦នៅ Champions League រដូវកាលនេះ។

គួររំលឹកផងដែរថា ក្រុមអង់គ្លេសចំនួន ៦ បានចូលរួមការប្រកួត Champions League រដូវកាលនេះ ដែលជាកំណត់ត្រាសម្រាប់ប្រទេសមួយ។ ក្រុមប្រាំមានកៅអីស្វ័យប្រវត្តិឡើងទៅវគ្គ១៦ ក្រុមចុងក្រោយដោយឈរនៅកំពូលទាំងប្រាំបីនៃចំណាត់ថ្នាក់ក្រុមចំនួន៣៦។ ក្រុមទី ៦ គឺ Newcastle United ដែលឈរនៅលេខរៀងទី ១២ នឹងត្រូវបានជ្រើសរើសក្នុងការចាប់ឆ្នោតវគ្គជម្រុះនៅថ្ងៃសុក្រ៕