អាហ្សង់ទីន គឺជាក្រុមជម្រើសជាតិដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយការឈ្នះពានរង្វាន់ធំៗចំនួន ២២ ច្រីនជាងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក។

ក្រុមជម្រើសជាតិអាហ្សង់ទីឈ្នះពានបាល់ទាត់ពិភពលោកចំនួន៣(១៩៧៨ ១៩៨៦និង ២០២២)តិចជាងប្រេស៊ីល តែបានឈ្នះពានរង្វាន់ Copa America ចំនួន ១៦ដងគឺ (១៩២១ ១៩២៥ ១៩២៧ ១៩២៩ ១៩៣៧ ១៩៤១ ១៩៤៥ ១៩៤៦ ១៩៤៧ ១៩៥៥ ១៩៥៧ ១៩៥៩ ១៩៩១ ១៩៩៣ ២០២១ និង ២០២៤។ ពានរង្វាន់Conmebol -UEFA Cup of Champion ចំនួន២ គឺឆ្នាំ ១៩៩៣ និង ២០២២ រួមនឹងពានរង្វាន់ Confederation Cuo មួយក្នុងឆ្នាំ ១៩៩២។ បន្ទាប់ពីអាហ្សង់ទីន ក្រុមអ៊ុយរ៉ូហ្គាយឈរចំណាត់ថ្នាក់លេខ ២ជាមួយនឹងពានចំនួន ១៩ ប្រេស៊ីល លេខ ៣ ពានចំនួន ១៨ ។ ជាបន្តបន្ទាប់តាមលំដាប់លេខរៀងគឺ ម៉ិកស៊ិក ១៥ អាមេរិក ១០ អាល្លឺម៉ង់៩ បារាំង៩ អ៊ីតាលី ៧ អេហ្ស៊ីប ៧ និងអេស្ប៉ាញ៧ដែរ៕
