សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានចេញផ្សាយចំណាត់ថ្នាក់ពិភពលោកចុងក្រោយបំផុតរបស់ខ្លួនកាលពីថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់ការប្រកួតពានរង្វាន់ Africa Cup of Nations ខណៈដែលក្រុមសេណេហ្គាល់បានយកឈ្នះក្រុមម្ចាស់ផ្ទះម៉ារ៉ុក ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ប្រទេសម៉ារ៉ុកបានឡើងដល់ចំណាត់ថ្នាក់លេខ ៨ ក្នុងចំណាត់ថ្នាក់ FIFA បន្ទាប់ពីឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃ Africa Cup of Nations។

អ្វីដែលគួរឲ្យកត់សម្គាល់នោះប្រទេស អាល្លឺម៉ង់បានធ្លាក់ចំណាត់ថ្នាក់ពីចំណាត់ថ្នាក់លេខ ៩ មកលេខ ១០ក្រោមប្រទេសម៉ារ៉ុក។ ចំណាត់ថ្នាក់កំពូលទាំងបីនៅតែមិនផ្លាស់ប្តូរ ដោយអេស្ប៉ាញកាន់កាប់ចំណាត់ថ្នាក់លេខ ១អាហ្សង់ទីននៅលេខ ២ និងបារាំងនៅលេខ ៣៕

ប្រភព៖ FIFA