Marc Guehi ក្លាយជាកីឡាករមានប្រាក់ឈ្នួលខ្ពស់ទី ២ របស់ Man City
20-January-2026

កីឡាករ Marc Guehi បានចុះកិច្ចសន្យាជាមួយ Manchester City រហូតដល់ឆ្នាំ ២០៣១ ដោយមានប្រាក់ឈ្នួលប្រចាំសប្តាហ៍លើសពី ៤០ ម៉ឺនដុល្លារ ធ្វើឲ្យគេកា្លយជាកីឡាករទី២ បន្ទាប់ពី Haaland ដែលមានប្រាក់ឈ្នួលខ្ពស់។ ខ្សែការពារកណ្តាលអង់គ្លេសវ័យ ២៥ ឆ្នាំរូបនេះបានបញ្ចប់ការផ្ទេរក្នុងតម្លៃខ្លួន ២៦លានដុល្លារពី Crystal Palace កាលពីថ្ងៃចន្ទ។

Marc Guehi បានចុះកិច្ចសន្យាជាមួយ Manchester City រហូតដល់ខែមិថុនា ឆ្នាំ២០៣១។ កិច្ចព្រមព្រៀងនេះ មានរយៈពេលប្រាំឆ្នាំកន្លះ ដែលនឹងធ្វើឱ្យគាត់រកបានជាង ៤០ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍បូករួមទាំងលក្ខខណ្ឌបន្ថែមកុងត្រាថែមទៀត។  City ត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ។ ខ្សែការពារកណ្តាលវ័យ ២៥ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន៣៣ ប្រកួតសម្រាប់ Crystal Palace ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៤ដង។ កិច្ចសន្យារបស់គាត់ជាមួយ Crystal Palace នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល ៕

ប្រភព៖ The Sun