ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានបញ្ជាក់ថា៖ ពួកគេបានចុះហត្ថលេខានាំយកខ្សែបម្រើអន្តរជាតិអង់គ្លេស Conor Gallagher ពីក្លិបអេស្ប៉ាញ Atletico Madrid ក្នុងតម្លៃ ៣៥ លានផោន។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន BBC។ ជាការពិតណាស់! Spurs បានយកឈ្នះ Aston Villa ដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំខាងលើ ដែលជាអតីតកីឡាករ Chelsea រូបនេះបានចុះកិច្ចសន្យារហូតដល់ឆ្នាំ ២០២៣១។ សូមរំលឹកថា Gallagher បានចាកចេញពី Chelsea ទៅ Atletico ក្នុងខែសីហា ឆ្នាំ២០២៤ ក្នុងតម្លៃប្រហែល ៣៣លានផោន។

Conor Gallagher បានចាប់ផ្តើមអាជីពរបស់គេនៅ Chelsea តាំងពីគេនៅក្មេងក្នុងឆ្នាំ ២០០៦ ហើយក្នុងអំឡុងពេលអាជីពរបស់គេនៅទីនោះ គេបានលេងឱ្យក្លិប Charlton, Swansea, West Brom និង Crystal Palace ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។ Gallagher បានបង្ហាញខ្លួនសរុបចំនួន ១៣៦ ប្រកួតនៅ Premier League សម្រាប់ក្រុម Chelsea, West Brom និង Crystal Palace មុនពេលចូលរួមជាមួយក្រុម Atletico ក្នុងក្របខណ្ឌ La Liga ដែលគេបានលេងឱ្យក្រុមចំនួន ៧៧ លើកគ្រប់ប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបានចំនួនប្រាំពីរគ្រាប់ផងដែរ។ គួរជម្រាបថា ការនាំយក Conor Gallagher បានធ្វើឱ្យ Spurs ចំណាយលុយច្រើនជាងគូប្រជែងទីក្រុងឡុងដ៏ភាគខាងជើង Arsenal គិតចាប់តាំងពីខែមករា ឆ្នាំ២០២០៕

ប្រភព៖ BBC