ក្នុងចំណោមកីឡាករដែលមានតម្លៃខ្លួនថ្លៃៗបំផុតនៅក្នុងលីគកំពូលអឺរ៉ុបទាំង៥ ខ្សែប្រយុទ្ធ Kylian Mbappé របស់ក្លិបយក្ស Real Madrid ឈរលំដាប់កំពូលតារាង។ នេះបើយោងតាមការចេញផ្សាយរបស់ Givemesport.com នៅថ្ងៃអង្គារទី១៣ ខែមករា ឆ្នាំ២០២៦។ ប្រភពខាងលើដដែលបានឲ្យដឹងថា Mbappeទទួលបានប្រាក់ឈ្នួលជាង៧២ម៉ឺនដុល្លារក្នុងមួយសប្តាហ៍តិចជាងកាលនៅជាមួយក្លិបបាល់ទាត់បារាំង Paris SG។

ក្នុងអំឡុងពេលដែលគេនៅ Paris Saint-Germain គាត់គឺជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅអឺរ៉ុបជាមួយនឹងប្រាក់ឈ្នួលជាង១លានដុល្លារជារៀងរាល់សប្តាហ៍។ តាមពីក្រោយខ្សែប្រយុទ្ធបារាំង គឺកីឡាករ Erling Haaland របស់ក្លិប Manchester City ទទួលបានប្រាក់ឈ្នួលជាង៧០លានដុល្លារខណៈចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករ Vinicius Junior ដោយមានប្រាក់ឈ្នួល ជាង ៥៦ ម៉ឺនដុល្លារ។ ជាបន្តបន្ទាប់មានកីឡាករ Harry Kane ជាង ៥៦ម៉ឺនដុល្លារ កីឡាករ Salah ជាង ៥៣ ម៉ឺនដុល្លារ កីឡាករ David Alaba ជាង ៥១ម៉ឺនដុល្លារ កីឡាករ Dusan Vlahovicក្លឹបJuventus ជាង ៥០ ម៉ឺនដុល្លារជាដេីម៕
