Saka ក្លាយជាកីឡាករមានប្រាក់ខែខ្ពស់បំផុតរបស់ Arsenal
12-January-2026

Bukayo Saka បានចុះកិច្ចសន្យាថ្មី រយៈពេលប្រាំឆ្នាំជាមួយ Arsenal ដែលធ្វើឱ្យរូបគេស្នាក់នៅជាមួយនៅក្លិបរហូតដល់ឆ្នាំ ២០៣១ ឯណោះ។ កុងត្រាថ្មីនេះធ្វើឱ្យគេក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅអឺរ៉ុប និងថ្លៃបំផុតនៅក្នុងក្រុម Arsenal។ តើកុងត្រាថ្មីនេះគេទទួលបានប្រាក់ឈ្នួលប៉ុន្មានក្នុងមួយសប្តាហ៍? ប្រភពព័ត៌មានខាងលេីដដែលបានឲ្យដឹងថា Bukayo Saka ទទួលបានប្រាក់ឈ្នួលប្រហែលជាង ៣៤ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតរបស់ក្លឹប។កុងត្រាចាស់ដែលនៅមានសុពលភាពដល់ឆ្នាំ​២០២៧ទទួលបានជាង២៤ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។

អំឡុងពេលនៃកិច្ចសន្យា កីឡាករវ័យ២៤ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់ខែមូលដ្ឋានជាង៩៣លានដុល្លារ ដែលធ្វើឱ្យគេស្ថិតនៅកំពូលនៃរចនាសម្ព័ន្ធប្រាក់ឈ្នួលរបស់ Arsenal។ Kai Havertz ដែលបានមកដល់ពី Chelsea ក្នុងឆ្នាំ ២០២៣ ត្រូវបានគេជឿថាទទួលបានប្រាក់ឈ្នួលប្រហែលជាង ៣២ លានដុល្លារក្នុងមួយសប្តាហ៍ ដោយឥឡូវនេះ Saka នាំមុខគេវិញ។ កិច្ចព្រមព្រៀងរយៈពេលវែងឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ Arsenal ក្នុងការរក្សាតារាស្នូលរបស់ពួកគេ និងប្រកួតប្រជែងនៅកម្រិតខ្ពស់បំផុតក្នុងស្រុក និងនៅអឺរ៉ុបក្នុងរដូវកាលខាងមុខ៕