អតីតខ្សែប្រយុទ្ធ Newcastle United, Liverpool និងអង់គ្លេស Andy Carroll នឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទបំពានបទបញ្ជា។ បច្ចុប្បន្ន Andy Carroll ដែលមានវ័យ ៣៦ ឆ្នាំបានកំពុងប្រកបអាជីពបាល់ទាត់នៅក្លិប Dagenham and Redbridge ក្នុងក្របខណ្ឌ National League South ត្រូវបានចាប់ខ្លួនកាលពីខែមេសា ជាមួយការប្រព្រឹត្តល្មើសបម្រាម ដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តកាលពីមួយខែមុនប៉ុណ្ណោះ។

មានន័យថា Andrew Carroll ដែលធ្លាប់លេងឱ្យក្លិប Newcastle United, Liverpool និងក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវបង្ហាញខ្លួននៅតុលា Chelmsford Magistrates នាថ្ងៃអង្គារស្អែកនេះ។ សូមជម្រាបថា ប្រសិនបើរកឃើញករណីមានការល្មើសធ្ងន់ធ្ងរ Andy Carroll អាចប្រឈមមុខជាប់ពន្ធនាគាររហូតដល់ទៅ ៥ ឆ្នាំឯណោះ៕
ប្រភព៖ BBC