ប្រធាន FIFA គាំទ្រឲ្យដកបម្រាមប្រទេសរុស្ស៊ី
03-February-2026

លោក Gianni Infantino ប្រធាន FIFA បាននិយាយថា៖ លោកចង់ឱ្យលុបចោលបម្រាមប្រកួតអន្តរជាតិបួនឆ្នាំរបស់ពីប្រទេសរុស្ស៊ីពីការ ពីព្រោះបម្រាមនេះមិនបានសម្រេចលទ្ធផលអ្វីទាំងអស់។ ក្លិបរុស្ស៊ី និងក្រុមជម្រើសជាតិត្រូវបានផ្អាកពីការប្រកួត FIFA និង UEFA ចាប់តាំងពីប្រទេសនេះបានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មកម្ល៉េះ។ លោក Gianni Infantino បានថ្លៃងប្រាប់សារព័ត៌មានដ៏ល្បីរបស់ប្រទេសអង់គ្លេស Sky Sports ថា៖ ការហាមឃាត់នេះមិនបានសម្រេចអ្វីទាំងអស់ វាគ្រាន់តែបង្កើតការខកចិត្ត និងការស្អប់ខ្ពើមកាន់តែច្រើន។

លោកបាននិយាយថា៖ FIFA មិនគួរហាមឃាត់ប្រទេសណាមួយមិនឱ្យលេងបាល់ទាត់ដោយសារតែទង្វើរបស់មេដឹកនាំនយោបាយរបស់ពួកគេឡើយ។ ឆ្លើយសំណួរតបទៅនឹងការលើកឡើងរបស់លោក Infantino រដ្ឋមន្ត្រីកីឡាអ៊ុយក្រែន Matvii Bidnyi បាននិយាយថា៖ មតិយោបល់របស់ប្រធានFIFA គឺ គ្មានការទទួលខុសត្រូវ និង ក្មេងខ្ចី។ លោក Aleksander Ceferin ប្រធាន UEFA បានអះអាងថា៖ សង្គ្រាមនៅអ៊ុយក្រែនត្រូវតែបញ្ចប់ដើម្បីឱ្យរុស្ស៊ីបានស្ដារឡើវិញនូវវិស័យកីឡា៕

ប្រភព៖ Reuters