David Alaba នឹងចាកចេញពី Real Madrid នាចុងបញ្ចប់រដូវកាលនេះ
26-December-2025

យោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មានកីទ្បាដ៏ល្បី Fabrizio Romano បានឱ្យដឹងថា៖ ក្លិប Real Madrid នឹងមិនបន្តកុងត្រាថ្មីដល់ខ្សែការពារ David Alaba ទ្បើយ ខណៈដែលកិច្ចសន្យារបស់ Alaba នឹងអស់សុពភាពនៅខែមិថុនា ឆ្នាំ២០២៦។

មានន័យថា កីទ្បាករអន្តរជាតិអូទ្រីសវ័យ ៣៣ ឆ្នាំរូបនេះនឹងចាកចេញពីកីទ្បដ្ឋាន Santiago Bernabéu នាចុងបញ្ចប់រដូវកាលនេះ។ ជាមួយគ្នានេះដែរ នៅក្នុងរដូវកាលនេះ David Alaba លេងឱ្យ Real Madrid បានតែ ៤ ប្រកួតប៉ុណ្ណោះរាល់គ្រប់កម្មវិធីទាំងអស់ ស្របពេលបច្ចុប្បន្នេះរូបគេក៏សម្រាកព្យាបាលរបួសផងដែរ។

សូមជម្រាបថា យោងតាមទិន្នន័យពី Transfermarkt តម្លៃទីផ្សាររបស់ Alaba ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤ លានអឺរ៉ូ៕

ប្រភព៖ Fabrizio Romano