Rúben Amorim ពន្យាល់ពីហេតុផលខ្លះៗ​ដែលធ្វើឱ្យ Casemiro ឈ្នះ UCL ទៅដល់៥ដង អំទ្បុងពេលនៅ Real Madrid
26-December-2025

គ្រូបង្វឹករបស់ក្លិបបិសាចក្រហម Manchester United លោក Rúben Amorim បានពន្យាល់ពីហេតុផលខ្លះៗ​ដែលធ្វើឱ្យខ្សែបម្រើ Casemiro ឈ្នះពានរង្វាន់ UEFA Champions League រហូតដល់ទៅ ៥ ដង អំទ្បុងពេលលេងនៅឯ Real Madrid កាលនោះ។ 

លោក Rúben Amorim បាននិយាយថា៖ ប្រសិនបើគ្រប់គ្នាធ្វើការដូច Casemiro ដោយការផ្តោតសំខាន់ នោះអ្នកយល់ដឹងកាន់តែច្បាស់ថាហេតុអ្វីបានជាគាត់ឈ្នះ UCL ទៅដល់ ៥ ដង។ ប្រសិនបើអ្នកយកចិត្តទុកដាក់ទៅលើគ្រប់យ៉ាង ដែលគាត់ធ្វើជាមួយនឹងការប្តេជ្ញាចិត្ត និងជាមួយនឹងមិនការប្តេជ្ញាចិត្ត គាត់គ្រាន់តែកីទ្បាករកំពូលប៉ុណ្ណោះ»។

សូមជម្រាបថា ខ្សែបម្រើប្រស៊ីលវ័យ ៣៣ ឆ្នាំខាងលើបានឈ្នះ UCL រហូតដល់ទៅ ៥ ដងឯណោះ អំទ្បុងពេលលេងឱ្យក្លិប Real Madrid ចន្លោះពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០២២ មុនពេលផ្ទេរមកកាន់ Manchester United៕

ប្រភព៖ Fabrizio Romano