Endrick បានយល់ព្រមទៅចូលរួមជាមួយនឹងក្លិបបារាំង Lyon ក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid រហូតដល់ចប់រដូវកាលនេះ ដោយសង្ឃឹមថាការផ្លាស់ទៅលេងនៅបារាំង នឹងផ្តល់ឱ្យរូបគេមានឱកាសបង្ហាញខ្លួនលើទីលានច្រើនវិញ ជាពិសេសមានឱកាសលេង World Cup នៅឆ្នាំក្រោយ។ នៅ Real Madrid ក្រុមដែលកំពុងតែស្ថិតនៅក្នុងការដឹកនាំរបស់លោក Xabi Alonso កីទ្បាករប្រេស៊ីលវ័យ ១៩ ឆ្នាំខាងលើនេះគឺមិនសូវមាននាទីលេងច្រើនទ្បើយ ពោលគឺលេងបាន ៣ ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ ដោយខុសប្លែកពីរដូវកាលមុន គឺរូបគេលេងបាន ៣៧ ប្រកួតឯណោះ។

Endrick ដែលចូលរួមជាមួយនឹងក្លិប Real Madrid ក្នងឆ្នាំ ២០២៤ ពី Palmeiras បន្ទាប់ពីជួយឱ្យក្រុមប្រេស៊ីល ឈ្នះជើងឯកលីគកំពូល រកបាន ៣ គ្រាប់ និងចំណោម ១៤ ប្រកួតឱ្យក្រុមជម្រើសជាតិ និងបង្ហាញខ្លួនលើកចុងក្រោយឱ្យក្រុមជម្រើសជាតិ អំឡុងពេលប្រកួតជម្រុះ World Cup ដែលចាញ់អាហ្សង់ទីន ៤-១ នៅក្នុងទីក្រុង Buenos Aires។
យ៉ាងណា Endrick នឹងសង្ឃឹមថាការផ្លាស់ប្តូររបស់គេទៅ Ligue 1 អនុញ្ញាតឱ្យខ្លួនចាប់អារម្មណ៍ និងឱ្យគេត្រលប់ទៅក្រុមប្រេស៊ីលវិញទាន់ពេលសម្រាប់ការប្រកួត World Cup នាឆ្នាំក្រោយ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕
ប្រភព៖ BBC