Haaland វ៉ាដាច់កំណត់របស់ Ronaldo នៅ EPL បន្ទាប់ពីរកបាន ២ គ្រាប់ឱ្យ City កាលពីចុងសប្តាហ៍មុន
22-December-2025

នៅក្នុងការប្រកួតជុំទី១៧ ក្របខណ្ឌ English Premier League កាលពីរាត្រីថ្ងៃសៅរ៍  ក្រុម Manchester City បានយកទៅលើឈ្នះ West Ham ដោយលទ្ធផល ៣-០។ ជាមូយនឹងជ័យជម្នះនេះ ខ្សែប្រយុទ្ធ Haaland រកបានពីរគ្រាប់ ដែលធ្វើឲ្យចំនួនគ្រាប់ស៊ុតបញ្ចូលទីសរុបរបស់គេ កើនដល់ ១០៤ គ្រាប់ ដោយវ៉ាដាច់កំណត់របស់ Cristiano Ronaldo នៅ English Premier League ផងដែរ។ Haaland រកបាន ១០៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១១៤ លើកនៅ Premier League ដែលវ៉ាដាច់គ្រាប់បាល់សរុបរបស់ Cristiano Ronaldo ក្នុង Premier League (១០៣គ្រាប់ក្នុងការបង្ហាញខ្លួន២៣៦ លើក) ដែលធ្វើឱ្យគាត់ឈរនៅលេខរៀងទី៣២ ក្នុងបញ្ជីអ្នករកគ្រាប់បាល់បានច្រើនជាងគេគ្រប់ពេលនៅ Premier League។

ជាមួយគ្នានេះដែរ Kylian Mbappé បានតាមស្មើកំណត់ត្រារបស់ Cristiano Ronaldo សម្រាប់គ្រាប់បាល់ច្រើនបំផុតដោយកីឡាករ Real Madrid ក្នុងមួយឆ្នាំប្រតិទិន។ Mbappe បានស៊ុតបាល់ប៉េណាល់ទីមួយគ្រាប់ទល់នឹង Sevilla នៅថ្ងៃខួបកំណើតគម្រប់២៧ ឆ្នាំរបស់គេដែលជួយឱ្យស្មើនឹងកំណត់ត្រារបស់ Ronaldo ក្នុងឆ្នាំ២០១៣​។ Mbappé ក៏បានគោរពដល់ Cristiano Ronaldo បន្ទាប់ពីស៊ុតបាល់ប៉េណាល់ទីតាមស្មើ៕