អតីតមេចុងភៅឯកជនរបស់ Cristiano Ronaldo បានទម្លាយអាថ៌កំបាំងនៅពីក្រោយរាងកាយដ៏សង្ហារ ថាខ្សែប្រយុទ្ធរូបនេះមិនញុំាទឹកដោះគោទេដែលជាកក្តាចម្បងជួយឱ្យគាត់រក្សារាងនិងសម្រស់បានស្អាតក្នុងរយៈពេលយូរបែបនេះ។នេះបើយោងតាមការចេញផ្សាយរបស់ Dailymail កាលពីកន្លងទៅ។ Ronaldo អាយុ៤១ ឆ្នាំ ត្រូវបានគេសរសើរចំពោះកម្លាំង និងសម្រស់ដែលជួយឲ្យគេបន្តអាជីពបាល់ទាត់បានរយៈពេលវែងរហូតដល់ទសវត្សរ៍ទីប្រាំនៃជីវិតរបស់គេ ខណៈដែលកីឡាករជើងចាស់រូបនេះត្រៀមខ្លួនរួចជាស្រេចដើម្បីដឹកនាំក្រុមព័រទុយហ្គាល់នៅព្រឹត្តិការណ៍ World Cup នៅរដូវក្តៅនេះផងដែរ។
ជុំវិញបញ្ហានេះលោកស្រី Giorgio Barone អតីតមេចុងភៅរបស់ Ronaldo បានប្រាប់គេហទំព័រ covers.com ពីអាថ៌កំបាំងនេះថា ការតមទឹកដោះគោគឺជាកត្តាសំខាន់។ Ronaldoគិតថាវាមែនជារឿងធម្មជាតិទេដែលមនុស្សក្នុងលោកផឹកវា។ លោកស្រីបន្តថា Ronaldo មិនផឹកទឹកដោះគោទេ។ គេតែងតែគិតថា មនុស្សគឺជាសត្វតែមួយគត់ដែលផឹកទឹកដោះគោឬទឹកដោះរបស់សត្វដទៃទៀត។ កូនគោមិនផឹកទឹកដោះគោបន្ទាប់ពីបីខែទេ។ សត្វមិនផឹកទឹកដោះរបស់សត្វដទៃទៀតទេ។ វាមិនមាននៅក្នុងធម្មជាតិទេ។ មានតែមនុស្សទេដែលបន្តផឹកទឹកដោះគោរហូតដល់អាយុ ៣០, ៤០, ៥០ និង ៦០ ឆ្នាំ ហើយតាមទស្សនៈរបស់ខ្ញុំវាខុស។ យើងបៅទឹកដោះម្តាយរបស់យើង ដូចជាឆ្កែ ចចក គោ និងលា។ វាជារឿងធម្មតាទេ។

ក្រៅពីមិនផឹកដោះគោ Ronaldo ត្រូវបានគេដឹងថាហាត់ប្រាណរហូតដល់បួនម៉ោង និងញ៉ាំអាហារតិចតូចដែលមានប្រូតេអ៊ីនខ្ពស់ចំនួនប្រាំមួយពេលជារៀងរាល់ថ្ងៃ ក្នុងគោលបំណងរក្សារាងឱ្យបានល្អ មុនពេលប្រើប្រាស់សូណា និងអាងងូតទឹកកកដើម្បីជួយដល់ការជាសះស្បើយរបស់គេ។ គេចូលចិត្តផ្លែបឺរ ត្រីស្រស់ៗ ហើយជាទូទៅគេចូលចិត្តអាហារដែលមានប្រូតេអ៊ីនខ្ពស់ និងមានជាតិខ្លាញ់ទាបដូចជាសាច់មាន់។ សាឡាដ គ្រាប់ធញ្ញជាតិដូចជាគីណូអា និងផ្លែឈើស្រស់ៗក៏ត្រូវបានដាក់លើចានរបស់គាត់ជារៀងរាល់ថ្ងៃផងដែរ។
កីឡាករព័រទុយហ្គាល់ដូចគ្នាបាននិយាយថា អាហារដែលប្រធានក្រុមរបស់ពួកគេចូលចិត្តគឺ Bacalhau a Bras ដែលជាម្ហូបប្រពៃណីដែលផ្សំស៊ុតចំរុះ ដំឡូងបំពង និងត្រីប្រៃ។ លោកស្រី Barone បាននិយាយថា របបអាហាររបស់ Cristiano Ronaldo មានតុល្យភាព។ គាត់ញ៉ាំអ្វីៗគ្រប់យ៉ាងបន្តិចបន្តួច ប៉ុន្តែវាតែងតែមានសុខភាពល្អ។ គេទទួលបានការសរសើរខ្ពស់ចំពោះរាងកាយដ៏រឹងមាំរបស់គាត់ក្នុងរយៈពេលជាច្រើនឆ្នាំ។ កាលពីខែកុម្ភៈ អ្នកតាមដាន Instagram ចំនួន ៦៧១លាននាក់ដោយសារសម្រស់ដ៏ស្រស់ស្អាតរបស់គេ៕
