Alexander Isak ឈ្នះពានរង្វាន់បាល់មាសស៊ុយអែតឆ្នាំ២០២៥
19-December-2025

Alexander Isak ខ្សែប្រយុទ្ធក្រុម Liverpool ត្រូវបានសមាគមបាល់ទាត់ស៊ុយអែត ផ្តល់ពានរង្វាន់ Golden Ball ដ៏មានកិត្យានុភាព ដោយទទួលស្គាល់កីឡាកររូបនេះ ជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ប្រទេសស៊ុយអែត។ អតីតខ្សែប្រយុទ្ធក្រុម Newcastle រូបនេះបានបង្ហាញទម្រង់លេងដ៏លេចធ្លោមួយជាមួយនឹង Liverpool ដោយបង្ហាញពីគុណសម្បត្តិពិសេសរបស់គេនៅក្នុងលីគដែលមានការប្រកួតប្រជែងបំផុតមួយរបស់ពិភពលោក។

ក្នុងអំឡុងពេលនៃការផ្តល់ពានរង្វាន់គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ Isak រកបាន ២២ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៤ គ្រាប់ក្នុងការបង្ហាញខ្លួន៣១ លើកនៅទូទាំងការប្រកួតទាំងអស់។ នេះរួមបញ្ចូលទាំងគ្រាប់នៅក្នុង Premier League ពីរគ្រាប់នៅក្នុង League Cup និងមួយគ្រាប់នៅក្នុង FA Cup៕