PSG ទទួលបានប្រាក់រង្វាន់ប៉ុន្មានពីពាន FIFA Intercontinental Cup ?
19-December-2025

យោងតាមប្រភពព័ត៌មានរបស់គេហទំព័រ Augustman.com ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា​ក្លិបយក្សបារាំង Paris Saint Germain ម្ចាស់ជើងឯក FIFA Intercontinental Cup ២០២៥ ទទួលបានប្រាក់រង្វាន់ចំនួន ៥ លានដុល្លារអាមេរិក។ ចំនួនទឹកប្រាក់នេះគឺស្រដៀងគ្នាទៅនឹងអ្វីដែលក្រុម Real Madrid ទទួលបានកាលពីឆ្នាំមុនផងដែរ។

ក្នុងការប្រកួតកាលពីរាត្រីថ្ងៃពុធ នៅទីក្រុងដូហា ប្រទេសកាតា ក្រុម PSG បានយកឈ្នះក្លិបបាល់ទាត់ប្រេស៊ីល Flamengo កាត់ក្តីដោយការទាត់បាល់ប៉េណាល់ទី ២-១ បន្ទាប់ប្រកួតស្មើ ១-១ ក្រោយថែមម៉ោង។នេះគឺជាពានទី ៦ក្នុងរដូវកាល២០២៥ របស់ក្លឹបParis SG។ ក្រុម Paris Saint-Germain បានក្លាយជាក្រុមបុរសទីបីនៅក្នុងសតវត្សរ៍ទី២១ ដែលឈ្នះពានរង្វាន់ធំៗចំនួនប្រាំមួយក្នុងមួយឆ្នាំប្រតិទិនតែមួយ ដោយចូលរួមជាមួយក្រុម Barcelona (២០០៩) និង Bayern Munich (២០២០) ។ ដូចគ្នានេះដែរ ក្រុមជើងឯករងនឹងទទួលបានប្រាក់រង្វាន់ ៤ លានដុល្លារអាមេរិក ដែលដូចគ្នាទៅនឹងអ្វីដែលក្រុម Pachuca ទទួលបានក្នុងឆ្នាំ ២០២៤៕