ads
FIFA ទម្លាក់តម្លៃ​សំបុត្រ World Cup ២០២៥
17-December-2025

បន្ទាប់ពីមានការរិះគន់ដូចទឹកបាក់ទំនប់ជុំវិញតម្លៃសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ពិភពលោក ២០២៥ ថ្លៃហួសហេតុពេក  FIFA បានប្រកាសទម្លាក់តម្លៃសំបុត្រសមរម្យជាងមុន សម្រាប់ការប្រកួតទាំង១០៤រួមបញ្ចូលទាំងវគ្គផ្តាច់ព្រ័ត្រផងដែរ នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំក្រោយ  នៅសហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក។ សំបុត្រថោកបំផុតឥឡូវនេះ មានតម្លៃចាប់ពី៦០ដុល្លារសម្រាប់វគ្គផ្តាច់ព្រ័ត្រជំនួសឲ្យសំបុត្រពីមុនដែលមានតម្លៃជាង៤០០០ដុល្លារ សម្រាប់អ្នកគាំទ្រដែលស្មោះស្ម័គ្រជាមួយក្រុមបំផុត។ ចំនួនសំបុត្រតម្លៃ ៦០ ដុល្លារសម្រាប់ការប្រកួតនីមួយៗមានចាប់ពី ៤០០ ទៅ ៧៥០ សន្លឹកក្នុងមួយក្រុម ។ តម្លៃសំបុត្រថោកមានត្រឹមតែ១០ភាគរយនៃការបែងចែករបស់សមាគមសមាជិកចូលរួម (PMAs)។

FIFA មិនបានបញ្ជាក់ឱ្យច្បាស់ថាហេតុអ្វីបានជាខ្លួនបានផ្លាស់ប្តូរយុទ្ធសាស្ត្រយ៉ាងខ្លាំងនោះទេ ប៉ុន្តែបាននិយាយថាតម្លៃទាបនេះត្រូវបានធ្វេីឡើងដើម្បីគាំទ្របន្ថែមទៀតដល់អ្នកគាំទ្រដែលធ្វើដំណើរតាមក្រុមជម្រើសជាតិរបស់ពួកគេនៅទូទាំងការប្រកួតទាំងអស់។ព្រឹត្តិការណ៍ World Cup នៅអាមេរិកខាងជើងនឹងក្លាយជាព្រឹត្តិការណ៍លើកដំបូងដែលមានក្រុមចំនួន ៤៨ ក្រុម  កើនឡើងពី ៣២ ក្រុម ហើយត្រូវបានគេរំពឹងថានឹងរកចំណូលបានយ៉ាងហោចណាស់ ១០ ពាន់លានដុល្លារពី FIFA ខណៈពេលដែលវាថ្លៃបំផុតសម្រាប់អ្នកគាំទ្រ៕

ប្រភព៖ BBC

ads