ads
Jamie Vardy ទទួលបានប្រាក់ឈ្នួលប៉ុន្មាននៅ Cremonese?
16-December-2025

យោងតាមរបាយការពី Capology ដែលគេហទំព័រGivesport.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃចន្ទទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា កីឡាករអន្តរជាតិអង់គ្លេស Jamie Vardy  បច្ចុប្បន្ននេះទទួលបានប្រាក់ឈ្នួលត្រឹមតែជាង ៤០០០០ដុល្លារក្នុងមួយសប្តាហ៍ក្រោមកិច្ចសន្យាចុងក្រោយរបស់គាត់ជាមួយក្រុម Cremonse ដែលកំពុងស្ថិតនៅចំកណ្តាលនៃក្របខ័ណ្ឌ Serie A បន្ទាប់ពីឈ្នះប្រាំប្រកួតពីការប្រកួតបើកឆាកចំនួន១៥របស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ កីឡាកររូបនេះនៅមានឱកាសរកបានប្រហែលជាង១ម៉ឺនដុល្លារបន្ថែមទៀត ក្នុងមួយសប្តាហ៍ដែលជាប្រាក់រង្វាន់។ ជាលទ្ធផល Vardy មានឱកាសអាចរកចំណូលបានប្រហែលជាង ៣លានដុល្លារក្នុងមួយឆ្នាំ ដែលនៅតែជាចំនួនដ៏សមរម្យសម្រាប់កីឡាករដែលមានអាយុដូចគាត់។ ប្រសិនបើគាត់ចូលនិវត្តន៍ ហើយទៅធ្វើជាអ្នកវិភាគ ឬគ្រូបង្វឹក គាត់នឹងទទួលបានចំណូលតិចជាងនេះច្រើន៕

ads