ads
Real Madrid មិនទាន់បណ្តេញ Alonso ចេញពីតំណែងទេ
11-December-2025

លោក Patrick Berger បានរាយការណ៍ថាគ្រូបង្វឹក Xabi Alonso នឹងមិនត្រូវបានបណ្តេញចេញទេ ទោះបីជាក្រុមរបស់លោកចាញ់ Manchester City ២-១ នៅឯកីឡដ្ឋាន Bernabeu ក៏ដោយ។ ។ ការលើកឡើងបែបនេះក៏ដោយសារតែ មុនការប្រកួត មានលេចឭព័ត៌មានថា Real Madrid នឹងបណ្តេញអ្នកចាត់ការចេញ ប្រសិនបើពួកគេចាញ់ការប្រកួតជាមួយក្រុម Manchester City ។

ទោះជាយ៉ាងណាក៏ដោយក្រោយការប្រកួត  ក្រុម Madrid បានវាយតម្លៃថា ការដឹកនាំរបស់លោក បានល្អគ្រប់គ្រាន់ ហើយវាគឺជាការបរាជ័យគួរឱ្យសោកស្តាយ។ Alonso នឹងនៅតែស្ថិតក្នុងការងាររបស់គាត់ ហើយត្រូវបានវាយតម្លៃបន្ទាប់ពីការប្រកួតទល់នឹងក្រុម Deportivo Alaves នៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន ​​Diario AS ក្លិប Real Madrid បានពិចារណាទៅលើបេក្ខជនបីរូបគឺលោក Jurgen Klopp, Zinedine Zidane ឬ Jose Mourinho ប៉ុន្តែជម្រើសទាំងបីត្រូវបានច្រានចោលយ៉ាងឆាប់រហ័សដោយសារហេតុផលផ្សេងៗគ្នា៕

ads