ads
Haaland រកបាន៥០គ្រាប់លឿនជាងគេនៅ UCL
11-December-2025

បន្ទាប់ពីស៊ុតបាល់ពិន័យប៉េណាល់ទី បានមួយគ្រាប់ជួយឲ្យ Manchester City យកឈ្នះក្រុមយក្សអេស្ប៉ាញ Real Madrid ដោយលទ្ធផល ២-១ នៅក្នុងពហុកីឡដ្ឋាន Bernabeu កីឡាករសញ្ជាតិន័រវែស រូបនេះបានឈរកំពូលតារាងកីឡាកររកគ្រាប់បាល់បាន៥០គ្រាប់លឿនជាងគេនៅ Champions League។  នេះ​គឺជា​គ្រាប់​បាល់​ទី៥១របស់ Haaland ក្នុង​ការ​បង្ហាញខ្លួន​ត្រឹមតែ៥០ប្រកួត​ប៉ុណ្ណោះ។គ្រាប់បាល់ទី ៥១ របស់គាត់ បានមកពីការទាត់បាល់ពិន័យ បន្ទាប់ពីគាត់ត្រូវបាន Antonio Rudiger រារាំង។

កំណត់ត្រារបស់ ​​Opta បានបញ្ជាក់ថានេះនេះ​គឺជា​ចំនួន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​៥០ប្រកួត​នៅ​​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​បាល់ទាត់Champions League។ ចំណែកឯកីឡាករឈរលំដាប់​ទី​ពីរ​គឺ​បានទៅលើអតីត​តារា​ឆ្នើម​របស់ Manchester United គឺ Ruud van Nistelrooy ដែល​ស៊ុត​បញ្ចូល​ទី​បាន៤២ គ្រាប់​ក្នុង៥០ប្រកួត​​ដំបូង​។ Filippo Inzaghi, Harry Kane និង Kylian Mbappe រកបាន៣៤គ្រាប់ស្មើគ្នាខណៈ Lionel Messi និង Robert Lewandowski រកបាន ៣៣ គ្រាប់ដូចគ្នាដែរ។ Karim Benzema និង Edinson Cavani រកបាន ៣១ គ្រាប់ម្នាក់ៗ ខណៈដែល Neymar រកបាន ៣០ គ្រាប់៕

ads