ខ្សែប្រយុទ្ធមិនសូវល្បីឈ្មោះ Ivan Toney អតីតក្លិប Brentford បច្ចុប្បន្នកំពុងលេងឲ្យក្លិបបាលទាត់អារ៉ាប៊ីសាអ៊ូឌីត Al-Ahil គឺជាកីឡាករអង់គ្លេសដែលទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍និងឆ្នាំច្រីនជាងគេបំផុត។ Toney បានផ្ទេរទៅកាន់ក្លិប Al Ahli ក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត ពី Brentford កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ជាមួយនឹងកិច្ចសន្យារហូតដល់ឆ្នាំ២០២៨ ក្នុងតម្លៃជាង ៦០ លានដុល្លារ។ នៅក្នុងរដូវកាលដំបូងរបស់គាត់ គាត់បានឈ្នះពានរង្វាន់ AFC Champions League Elite ជាមួយក្លិបរបស់គាត់ ដោយធានាបាននូវពានរង្វាន់ជាលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួត។ កីឡាកររូបនេះទទួលបានប្រាក់ឈ្នួលជាង ៥៦ម៉ឺនដុល្លារក្នុងមួយសប្តាហ៍និង ជាង ២៩លានដុល្លារក្នុងមួយឆ្នាំ នាំមុខខ្សែប្រយុទ្ធល្បីឈ្មោះពីររូបគឺ Harry Kane ក្លិប Bayern និង Jude Bellingham ក្លិប Real Madrid ។

ខ្សែប្រយុទ្ធអភ័ព្វពាន Harry Kane ទទួលបានប្រាក់ឈ្នួលជាង៥៥ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍និង ជាង២៨លានដុល្លារក្នុងមួយឆ្នាំឈរលំដាប់លេខ២ នាំមុខ ខ្សែប្រយុទ្ធ Jude Bellinghamទទួលបានប្រាក់ឈ្នួលជាង៤៦ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍និង ជាង២៣លានដុល្លារក្នុងមួយឆ្នាំ។ ក្រៅពីកីឡាករ៣រូបខាងលើមានកីឡាករមួយចំនួនទៀតទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ច្រីនគួរសមដែររួមមាន៖ Raheem sterling ក្លិប Chelsea (៤៣ម៉ឺនដុល្លារ) Jack Grealish ក្លិប Everton (៤០ម៉ឺនដុល្លារ) និងកីឡាករ Alexander Arnold ក្លិបReal Madrid ទទួលបាន (៣៧ម៉ឺនដុល្លារ)៕