ads
Desire Doue ឈ្នះពានរង្វាន់បាល់មាស Golden Boy ​២០២៥
04-December-2025

ខ្សែបម្រីប្រយុទ្ធរបស់ក្លិប Paris Saint Germain បានឈានដល់ដំណាក់កាលដ៏សំខាន់មួយ ឈ្នះពានរង្វាន់បាល់មាស Golden Boy ឆ្នាំ ​២០២៥ ដែលស្នងតំណែងពី Lamine Yamal របស់ក្លិប FC Barcelona។  ពានរង្វាន់ដែលទទួលស្គាល់កីឡាករបាល់ទាត់អាយុក្រោម ២១ ឆ្នាំល្អបំផុតរបស់ពិភពលោក។ ខ្សែប្រយុទ្ធដែលបានបង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងឆ្នាំនេះ ទទួលបានសម្លេងឆ្នោតគាំទ្រដ៏លើសលុបគឺ៤៥០ពិន្ទុ នាំមុខដាច់ឆ្ងាយពីបេក្ខភាពល្បីៗជាច្រើនរូបទៀត។ ពានរង្វាន់នេះ ដែលត្រូវបានផ្តល់ដោយគណៈកម្មការប្រព័ន្ធផ្សព្វផ្សាយរបស់ទ្វីបអឺរ៉ុបចំនួន ៥០ដែលបានបញ្ជាក់ពីការរីកចម្រើនដ៏អស្ចារ្យរបស់រូបគេនៅទ្វីបអឺរ៉ុប។

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ Golden Boy ២០២៥៖

១- Désiré Doué (PSG), ៤៥០ពិន្ទុ

២– Arda Güler (Real Madrid) ១៦៣ ពិន្ទុ

៣– Pau Cubarsí (Barça), ១៦១ ពិន្ទុ

៤– Dean Huijsen (Real Madrid) ១៦០ ពិន្ទុ

5– Kenan Yildiz (Juventus), 148 ពិន្ទុ

៦– Franco Mastantuono (Real Madrid) ៤១ ពិន្ទុ

៧– Warren Zaïre-Emery (PSG), ៣៧ ពិន្ទុ

៨– Jobe Bellingham (Dortmund) ២៨ ពិន្ទុ

៩– Francesco Esposito (Inter), ១៩ ពិន្ទុ

១០– Lucas Bergvall (Tottenham) ១៣ ពិន្ទុ៕

ads