ads
FIFA អនុញ្ញាតឱ្យក្លិប EPL រក្សាកីឡាដល់ថ្ងៃទី១៥ ខែធ្នូ
02-December-2025

FIFA បានសម្រេចចិត្តអនុញ្ញាតឱ្យក្លិបនានាពន្យារពេលការចាកចេញរបស់កីឡាករដែលត្រូវទៅចូលរួមពានរង្វាន់ទ្វីបអាហ្វ្រិក AFCON រហូតដល់ថ្ងៃទី១៥ខែធ្នូ។ កាលពីដំបូងក្លិបទាំងនោះត្រូវបានគេកំណត់ឲ្យអនុញ្ញាតិកីឡាករដែលកំពុងលេងក្នុងក្លិបរបស់ខ្លួន ចាកចេញទៅលេងជាមួយក្រុមជម្រីសជាតិពីរសប្តាហ៍  មុនពេលការចាប់ផ្តើមនៅថ្ងៃទី២១ ខែធ្នូ។

ក្លិប Premier League ជាច្រើនរងផលប៉ះពាល់ដោយការសម្រេចចិត្តនេះ ដោយសារកីឡាករមួយចំនួនអាចលេងនៅចុងសប្តាហ៍ថ្ងៃទី ១៣-១៤ ខែធ្នូ។ ជាឧទាហរណ៍ Mohamed Salah អាចលេងឱ្យ Liverpool ទល់នឹង Brighton ខណៈដែល Omar Marmoush អាចលេងឱ្យ Man City ទល់នឹង Crystal Palace។ ទោះជាយ៉ាងណាក៏ដោយ Man United នឹងត្រូវប្រឈមមុខនឹង Bournemouth នៅថ្ងៃចន្ទទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ ដូច្នេះហើយ វាមិនច្បាស់ទេថាតើ Bryan Mbeumo, Amad និង Noussair Mazraoui នឹងអាចលេងបានឬអត់៕

ប្រភព៖ Sky Sports

ads