ads
តើក្លិប EPL មួយណាទទួលបានកាតក្រហមច្រើនជាងគេ?
02-December-2025

យោងតាមរបាយការណ៍ពី ​​StatMuse ដែលត្រូវបានគេហទំព័រ Givemesport.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃចន្ទទី០១ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា៖ ក្នុងចំណោមក្លិបទាំង ២០ នៅក្នុងលីគកំពូលអង់គ្លេស (English Premier League) Arsenal គឺជាក្លិបមួយដែលបានទទួលកាតក្រហមច្រើនជាងគេចាប់តាំងពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ ចាប់ពីរដូវកាល ១៩៩២-១៩៩៣ ដែល Manchester United បានឈ្នះពាន។ ក្រុម Arsenal ដែលធ្លាប់ឈ្នះពានរង្វាន់ Premier League ចំនួន ៣ សម័យកាល (គិតពីឆ្នាំ ១៩៩២-២០២៥) បានក្លាយជាក្រុមដ៏ល្បីល្បាញ ជាមួយនឹងកាតក្រហម ច្រីនជាងគេបំផុត គឺមានចំនួន ១១២។ នោះមិនមានអ្វីទាក់ទងនឹងពណ៌នៃអាវរបស់ពួកគេទេ។

ក្រុមឈរចំណាត់កំពូលកាតក្រហមទាំង១០រួមមាន៖

១- Arsenal  ទទួលបានកាតក្រហម១១២។

២- Everton ទទួលបានកាតក្រហម១១០។

៣- Newcastle ទទួលបានកាតក្រហម៩៥។

៤- Chelsea ទទួលបានកាតក្រហម៩៥។

៥- West Ham ទទួលបានកាតក្រហម៨៧។

៦- Blackburnទទួលបានកាតក្រហម៧៨។

១- Manchester Cityទទួលបានកាតក្រហម៧៨។

៨- Tottenham ទទួលបានកាតក្រហម៧៨។

៩- Manchester Utd ទទួលបានកាតក្រហម៧៦។

១០- Aston Villa ទទួលបានកាតក្រហម៧១៕

ads