យោងតាមរបាយការណ៍របស់ Transfermarkt ដែលត្រូវបានគេហទំព័រ m.allfootballapp.com ដកស្រង់យកមកចុះផ្សាយកាលពីថ្ងៃចន្ទទី០១ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappe ដែលបានផ្ទេរពី Paris Saint-Germain ទៅ Real Madrid ឥតគិតថ្លៃ(Free Transfers)កាលពីរដូវក្តៅមុន មានតម្លៃទីផ្សារខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់គឺជាង២០៨លានដុល្លារ ។

តួលេខនេះគេគិតតែកីឡាករ Free Transfers (ផ្ទេរឥតគិតថ្លៃ) មានន័យថាក្លិបទិញកីឡាករមិនចាំបាច់បង់សំណងណាមួយសម្រាប់ការទិញផ្តាច់កុងត្រា ដោយសារតែកីឡាករទាំងនោះផុតកិច្ចសន្យារ)។ ជាមួយគ្នានេះដែរ Lionel Messi ដែលបានផ្ទេរពី Barcelona ទៅ Paris Saint-Germain កាលពីរដូវក្តៅឆ្នាំ២០២១ ឈរលំដាប់ទីពីរជាមួយនឹងតម្លៃទីផ្សារជាង៩២លានដុល្លារ។ ខាងក្រោមនេះគឺជាបញ្ជីកីឡាករកំពូលទាំង ១០ ដែលមានតម្លៃទីផ្សារខ្ពស់បំផុតនៅពេលផ្ទេរដោយឥតគិតថ្លៃ៖
១. Mbappé ពី Paris Saint-Germain ទៅ Real Madrid រដូវកាល ២០២៤-២៥ តម្លៃជាង ២៨០ លានដុល្លារ។
២. Messi ពី Barcelonaទៅ Paris Saint-Germain រដូវកាល ២០២១-២២ តម្លៃជាង៩០លានដុល្លារ។
៣. Donnarumma រដូវកាល ២០២១-២២ ពី AC Milan ទៅ Paris Saint-Germain តម្លៃជាង៧៦ លានដុល្លារ។
៤. Alaba ពី Bayern Munich ទៅ Real Madrid រដូវកាល ២០២១-២២ តម្លៃជាង៦៣ លានដុល្លារ។
៥. Skriniar ពី Inter Milanទៅ Paris Saint-Germain រដូវកាល ២០២៣-២៤ តម្លៃជាង៥៧លានដុល្លារ។
៦. Robert Lewandowski ពី Dortmundទៅ Bayern Munich រដូវកាល ២០១៤-១៥ តម្លៃជាង៥៧ លានដុល្លារ។
៧. Paul Pogbaពី Manchester United ទៅ Juventus រដូវកាល ២០២២-២៣ តម្លៃជាង៥៥ លានដុល្លារ។
៨. Jonathan David ពី Lilleទៅ Juventus រដូវកាល ២០២៥-២៦ តម្លៃជាង៥២ លានដុល្លារ។
៩. Casey ពី Milanទៅ Barcelona រដូវកាល ២០២២-២៣ តម្លៃជាង៥២ លានដុល្លារ។
១០. Depay ពី Lyon ទៅ Barcelona រដូវកាល ២០២១-២២ តម្លៃ៥២ លានដុល្លារ៕
