ads
Lionel Messi បំបែកកំណត់ត្រាពិភពលោក
02-December-2025

Leo Messi បានបំបែកកំណត់ត្រាពិភពលោកក្លាយជាកីឡាករ បញ្ជូនបាល់ឲ្យមិត្តិរួមក្រុម (assists) បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់។ កីឡាករអាហ្សង់ទីនរូបនេះបញ្ជូនបាល់បានចំនួន៤០៥ដងនៅក្នុងអាជីពរបស់គាត់នៅក្នុងអំឡុងពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ MLS Cup ទល់នឹងក្រុម New York City។ ខ្សែប្រយុទ្ធ Messi បានបំបែកកំណត់ត្រាវីរបុរស Ferenc Puskas សម្រាប់ចំនួនការបញ្ជូនបាល់បានច្រើនក្នុងអាជីព។ជារួម កីឡាករវ័យ៣៨ឆ្នាំរូបនេះឥឡូវនេះរកបាន៨៩៦ គ្រាប់ និងបញ្ជូនបាល់បាន៤០៥ ដង។

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករដែលមានការបញ្ជូនបាល់ច្រើនជាងគេៈ

១- Lionel Messi បានចំនួន៤០៥លើក។

២- Ferenc Puskas ៤០៤លើក។

៣- Pele ៣៦៩លើក។

៤- Johan Cruyff ៣៥៨លើក។

៥- Thomas Muller ៣៥២លើក។

៦- Luis Suarez ៣១៧លើក។

៧- Kevin De Bruyne ៣១៦លើក។

៨- Angel Di Maria -៣១៣លើក។

៩- Cristiano Ronaldo ៣០៤លើក។

១០- Luis Figo ២៨៥លើក៕

 

 

 

ads