Red Bull គឺជាម៉ាកយីហោដែលបង្កើតក្លិបបាល់ទាត់យ៉ាងសកម្មនៅជុំវិញពិភពលោក។ មិនត្រឹមតែបង្កើតក្លិបមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែពួកគេចង់ឱ្យក្លិបទាំងនេះតំណាងឱ្យម៉ាកសញ្ញារបស់ពួកគេក្នុងលក្ខខណ្ឌនៃទម្រង់លេង និង DNA បាល់ទាត់ផងដែរ។
ដូច្នេះ Red Bull ក៏សង្កត់ធ្ងន់ទៅលើការអភិវឌ្ឍន៍ពីមូលដ្ឋានយុវជបផងដែរ។ដុចជាសាងសង់សាលាបាល់ទាត់ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍យុវជនជាដើម។ ពួកគេមានគំរូកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដ៏ល្បីមកពីប្រទេសអូទ្រីសក៏បានចូលរួមឧបត្ថម្ភយ៉ាងសកម្មនូវព្រឹត្តិការណ៍កីឡាតាំងពីដើមរៀងមក។
វាគឺជាម៉ាកដែលបង្កើតឡើងដោយលោក Dietric Mateschitz និង Chaleo Yoodvidhya ក្នុងឆ្នាំ 1984 ។ ទីស្នាក់ការកណ្តាលរបស់ Red Bull ស្ថិតនៅក្នុងទីក្រុង Salzburg ប្រទេសអូទ្រីស។ ហើយសព្វថ្ងៃនេះពួកគេមានក្លឹបបាល់ទាត់ចំនួន 4 ។
1. RB Salzburg (អូទ្រីស)

Red Bull បានទិញក្លិប Salzburg ក្នុងឆ្នាំ 2005។ វាបានក្លាយជាស្នូលដ៏សំខាន់នៃគម្រោងបាល់ទាត់របស់ពួកគេនៅអឺរ៉ុប និងជុំវិញពិភពលោក។ RB Salzburg គឺជាក្លឹបមួយដែលមានមូលដ្ឋាននៅប្រទេសអូទ្រីស ហើយប្រកួតប្រជែងនៅក្នុងលីគកំពូលអូទ្រីស Austrian Bundesliga ។
នៅពេលប្រកួតប្រជែងក្នុងការប្រកួត UEFA ពួកគេត្រូវបានគេហៅយ៉ាងសាមញ្ញថា FC Salzburg ដោយសារតែជម្លោះឈ្មោះអ្នកឧបត្ថម្ភ និងឈ្មោះក្រុមដែលគ្មានការអនុញ្ញាត។ បន្ទាប់ពីការកាន់កាប់នៅឆ្នាំ 2005 ក្លឹបត្រូវបានផ្លាស់ប្តូរពណ៌ពីពណ៌ស្វាយទៅក្រហម និងស។
2. New York Red Bulls (សហរដ្ឋអាមេរិក)

Red Bull បានពង្រីកកម្មសិទ្ធិរបស់ខ្លួនទៅសហរដ្ឋអាមេរិកជាមួយនឹងជាម្ចាស់កម្មសិទ្ធិរបស់ក្លិប New York Red Bulls ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ ក្លឹបមួយនេះលេងនៅ Eastern Conferrnce League ក្នុងលីគកំពូលអាមេរិក Major League Soccer (MLS) ។
ក្លឹបនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1994 ជា New York / New Jersey MetroStars ។ ពួកគេបានលេងរដូវកាលអាជីពដំបូងរបស់ពួកគេក្នុងឆ្នាំ 1996 ។ ក្នុងឆ្នាំ 2006 Red Bull បានទិញក្លឹបនេះ ហើយប្តូរឈ្មោះវាទៅ New York Red Bulls ។ ក្លឹបនេះបានលេងនៅកីឡដ្ឋាន Red Bull Arena ក្នុងទីក្រុង Harrison រដ្ឋ New Jersey ក្នុងឆ្នាំ 2010។
3. RB Leipzig (អាល្លឺម៉ង់)

ចាត់ទុកថាជាកម្មសិទ្ធិដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងប្រទេសអាល្លឺម៉ង់បន្ទាប់ពីពួកគេបានទិញក្លឹបនៅប្រទេសអាឡឺម៉ង់។ ដោយសារប្រទេសអាឡឺម៉ង់ហាមមិនអោយដាក់ឈ្មោះអ្នកឧបត្ថម្ភដាក់លើឈ្មោះក្លឹប ក្រុមហ៊ុនមួយនេះបានប្រើឈ្មោះ Rassenballsport Leipzig ដើម្បីប្រើអក្សរកាត់នៃឈ្មោះ RB ។
ពួកគេក៏ត្រូវបានគេនិយាយថាបានបំពានច្បាប់កម្មសិទ្ធិ 50+1 ដែលម្ចាស់ភាគហ៊ុនរបស់ក្លិបគឺ Red Bull ខ្លួនឯង។ Red Bull ប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍក្លឹប និងការកសាងកីឡដ្ឋាន Red Bull Arena ដ៏ទំនើប។ ក្នុងរដូវកាលជាច្រើន ពួកគេត្រូវបានគេចាត់ទុកថាជាក្រុមខ្លាំងបំផុតមួយក្នុងប្រទេសអាល្លឺម៉ង់។ ពួកគេក៏បន្តផលិតកីលាករយុវជនទេពកោសល្យជាច្រើននាក់ផងដែរ។
4. Red Bull Bragantino (ប្រេស៊ីល)
Red Bull Bragantino ត្រូវបានគេហៅថាគ្រាន់តែជា Bragantino ផងដែរដែលមានមូលដ្ឋាននៅក្នុង Bragança Paulista, រដ្ឋ São Paulo ។ បច្ចុប្បន្នកំពុងលេងនៅលីគកំពូលក្នុងប្រទេសប្រេស៊ីល។ ឈ្មោះដើមរបស់វាគឺ Clube Atletico Bragantino ។ ប៉ុន្តែនៅឆ្នាំ 2020 Red Bull ជាម្ចាស់ក្លិប ហើយបានផ្លាស់ប្តូរពណ៌ក្លឹបពីខ្មៅ និងស ទៅក្រហម និងស។
5. FC Liefering (អូទ្រីស)

វាជាក្លិបចុងក្រោយដែលទិញដោយក្រុមហ៊ុន Red Bull ។ ភាពជាម្ចាស់ពេញលេញរបស់ Red Bull លើ Liefering គឺដើម្បីធ្វើឱ្យក្លិបមួយនេះ ក្លាយជាក្រុមអភិវឌ្ឍន៍យុវជន ឬក្រុមបម្រុងសម្រាប់ RB Salzburg ។ ក្លិបនេះលេងត្រឹមលីគទី២ក្នុងប្រព័ន្ធបាល់ទាត់អូទ្រីសប៉ុណ្ណោះ ហើយក្លិបមួយនេះ អភិវឌ្ឈន៍តែកីឡាករយុវជនតែប៉ុណ្ណោះតាំងពីឆ្នាំ 2012។
ថ្មីៗនេះក្លិបជប៉ុន Omiya Ardijaក៏ត្រូវបានក្រុមហ៊ុន Red Bull យកធ្វើជាកម្មសិទ្ធ ហើយបានប្ដូរឈ្មោះទៅជា RasenBallsport Omiya Ardija ។ ក្លិបបាល់ទាត់អាជីពជប៉ុនមួយនេះ មានមូលដ្ឋាននៅ Ōmiya ខេត្ត Saitama។ ក្រុមនេះបច្ចុប្បន្នលេងក្នុង J2 League ដែលជាលីគលំដាប់ទីពីររបស់ជប៉ុន បន្ទាប់ពីបានឡើងមកពីលីគលំដាប់ទីបីក្នុងឆ្នាំ 2024។
