ads
(English) សំបុត្រ CWC វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថោកជាងស្រាបៀរ
០៨-កក្កដា-២០២៥

(English) សំបុត្រសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup រវាងក្លិប Chelsea និង Fluminense ដែលតម្លៃដើម ៤៧៣,៩០ ដុល្លារ ត្រូវបានកាត់បន្ថយមកត្រឹមតែ ១៣,៤០ ដុល្លារ រយៈពេលបីថ្ងៃមុនពេលចាប់ផ្តើម។ ជាការ​កត់​សម្គាល់ តម្លៃសំបុត្រ​​នេះថោក​ជាង​ស្រាបៀរមួយកំប៉ុងដែលមាន ១៤ ដុល្លារ នៅ​កីឡដ្ឋាន MetLife ជា​កន្លែង​ដែល​ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ។ កៅអីថ្នាក់ជិតបំផុតក៏ត្រូវបានកាត់បន្ថយមកត្រឹម ៤៤,៦០ ផងដែរ។ ការលក់សំបុត្រប្រកួតត្រូវបានគ្រប់គ្រងតាមរយៈ Ticketmaster ដោយ FIFA ប្រើប្រាស់ប្រព័ន្ធកំណត់តម្លៃថាមវន្តដែលឃើញតម្លៃប្រែប្រួល និងធ្លាក់ចុះយ៉ាងខ្លាំង ។

ឧទាហរណ៍ សំបុត្រសម្រាប់ Chelsea និង Fluminense តម្លៃកំណត់ពីដើមគឺ ៤៧៣,៩០ ដុល្លារកាលពីថ្ងៃពុធទម្លាក់មកត្រឹម ៤៤,៦០ ត្រឹមថ្ងៃត្រង់ថ្ងៃសុក្រ កាត់បន្ថយបន្ថែមទៀតមកត្រឹម ២៧,៩០ នៅព្រឹកថ្ងៃសៅរ៍  និងបន្តចុះក្រោម ១៣,៤០ នៅរសៀលថ្ងៃសៅរ៍។ ចំណែកឯតម្លៃសំបុត្រស្តង់ដារសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃពុធរវាងម្ចាស់ជើងឯកអឺរ៉ុប Paris Saint-Germain និង Real Madrid ក្នុងរដ្ឋ New Jersey ចាប់ផ្តើមពីតម្លៃ ១៩៩,៦០ ដុល្លារពីតម្លៃដំបូងគឺ ៩៧៨ ដុល្លារ៕

ads