

(English) ការប្រកួតពានរង្វាន់ Club World Cup កំពុងធ្វើឱ្យតម្លៃបាល់ទាត់ធ្លាក់ចុះ ដោយសារតែកីឡាករភាគច្រើនកំពុងជួបបញ្ហា និងលេងមិនបានល្អ។ លោកបាននិយាយថា៖ យើងកំពុងបន្ទាបតម្លៃផលិតផលរបស់យើង(ការប្រកួត) ហើយវាជាការអាម៉ាស់មួយ ពីព្រោះប្រសិនបើខ្ញុំជាអ្នកគាំទ្រអាមេរិកមួយរូបនោះ ការប៉ះពាល់បាល់ទាត់លើកដំបូងរបស់ខ្ញុំ វាមិនល្អទេ។ លោកបន្តយើងត្រូវតែគិតថា យើងកំពុងប្រកួតប្រជែងជាមួយនឹងកីឡាផ្សេងទៀត ហើយពួកគេពូកែខាងការកម្សាន្ត។ បន្ទាប់មកវាក្លាយជាការប្រៀបធៀបអន់ខ្លាំងណាស់។យើងបានឈានដល់ដំណាក់កាលមួយដែលគុណភាពកីឡាធ្លាក់ចុះ។
ការលើកឡើងរបស់លោកបានកើតឡើង បន្ទាប់ពីសីតុណ្ហភាពខ្ពស់បានប៉ះពាល់ដល់កីឡាករ និងអ្នកទស្សនា ។ចំនួនអ្នកទស្សនាតិច ក៏ជាកត្តាមួយសំខាន់ដែល FIFAត្រូវគិតគូផងដែរ។ លោកបានលើកឧទាហរណ៍មកបញ្ជាក់ថា កីឡាករ Juventus ចំនួន១០នាក់ត្រូវបានស្នើសុំឱ្យផ្លាស់ប្តូរកំឡុងពេលប្រកួតចាញ់ Real Madrid ១-០ នៅវគ្គ១៦ ក្រុមចុងក្រោយនៅទីក្រុង Miami កាលពីថ្ងៃអង្គារដោយសារតែពួកគេលេងក្នុងសីតុណ្ហភាពឡើងដល់៣០អង្សា និងសំណើម៧០% ។
ជាមួយគ្នានេះដែរ កីឡាករបម្រុងរបស់ Dortmund ក៏បានចំណាយពេលពាក់កណ្តាលដំបូងនៃការប្រកួតរបស់ពួកគេជាមួយ Mamelodi Sundowns កាលពីខែមុនមើលពីបន្ទប់សំលៀកបំពាក់ដោយសារតែកំដៅ។ការប្រកួតចំនួនប្រាំមួយត្រូវផ្អាកដោយសារតែព្យុះផ្គររន្ទះ រួមទាំងការពន្យារពេលពីរម៉ោងក្នុងពេលប្រកួតរវាងក្រុម Chelsea និងក្រុម Benfica ៕