ads
ads
ក្បួន​លេង​មួយនេះ លោក Ancelotti ត្រូវបង្ខំ​ចិត្តឱ្យ Rodrygo អង្គុយបម្រុង​ហើយ
០៩-សីហា-២០២៤

លោក Carlo Ancelotti ‘ពិចារណា’ ប្រើប្រាស់ទម្រង់​លេងផ្សេង​មួយទៀតដើម្បីឲ្យ Kylian Mbappe អាច​ចូលលេង បាន ហើយនេះមានន័យថា Rodrygo នឹង​ក្លាយជាកីឡាករបម្រុង។

លោក Carlo Ancelotti បានពិចារណា ប្រើ​ក្បួនលេង 4-4-2 នៅក្នុងការប្រកួតមួយចំនួននៃរដូវកាលខាងមុខនេះ នេះបើយោងតាមលោក Antoine Simonneau របស់សារព័ត៌មានបារាំង L’Equipe ។

ក្នុងករណីនេះ Kylian Mbappe នឹងលេងជាមួយខ្សែប្រយុទ្ធម្នាក់ទៀតដែលទំនងជា Vinicius Junior ។ Jude Bellingham នឹងក្លាយជាខ្សែបម្រើប្រយុទ្ធលេខ ១០។

ជាទូទៅ! ទម្រង់​លេង​នេះ លោក Ancelotti បាន​ប្រើប្រាស់ច្រើនរួច​មក​ហើយកាលពីរដូវកាលមុន។ ប៉ុន្តែលើកនេះ Mbappe នឹងមកជំនួស Rodrygo ។

ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើន Real Madrid ត្រូវបានគេរំពឹងថានឹងលេង 4-3-3 ជាមួយ Mbappe នៅប្រយុទ្ធកណ្តាល, Rodrygo នៅខាងស្តាំ និង Vinicius នៅខាងឆ្វេង។

ads
ads